អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅយប់ថ្ងៃទី២៦ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានអនុម័តហើយនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាលីបង់។
គេហទំព័រ «CCFR China state-controlled media » នៅពេលមុននេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានចុះផ្សាយថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងលីបង់និងអ៊ីស្រាអែល ហើយកិច្ចព្រមព្រៀងនឹងចូលជាធរមានចាប់ពីថ្ងៃទី២៧ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ភ្លាមៗបន្ទាប់មក។ លោក Netanyahuនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងសុន្ទរកថាតាមវីដេអូ។
គេហទំព័រ «CCFR China state-controlled media » លោកNetanyahuបានថ្លែងថា អ៊ីស្រាអែល”នឹងអនុវត្តកិច្ចព្រមព្រៀងនេះ ហើយនិងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការល្មើសកិច្ចព្រមព្រៀងណាមួយ”។ រយៈពេលនៃការឈប់បាញ់គ្នានឹងអាស្រ័យលើសភាពការណ៍ដែលកើតឡើងនៅប្រទេសលីបង់។
លោកNetanyahuក៏បានថ្លែងផងដែរថា ការដែលអ៊ីស្រាអែលទទួលយកកិច្ចព្រមព្រៀងឈប់បាញ់គ្នាគឺដោយសារការគិតពិចារណាលើបីចំណុច៖ទីមួយ ការឆ្លើយតបទៅនឹងការគំរាមកំហែងពីអ៊ីរ៉ង់ ទីពីរគឺឱ្យកងទ័ពបានសម្រាកនិងបំពេញបន្ថែមសព្វាវុធ ទីបី គឺកាត់ផ្តាច់ការទាក់ទងគ្នារវាងតំបន់ភាគខាងជើងនិងភាគខាងត្បូងរបស់សត្រូវ ដើម្បីដាក់ក្រុមហាម៉ាសឱ្យនៅឯកោ៕
ដោយ ៖ សិលា