ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖ តើ”អាមេរិកជាអាទិភាព”របស់លោកTrump អាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី២៣ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់  ខណៈពេលដែលលោកTrumpប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកបានប្រកាសពីការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មដែលជាមុខតំណែងចុងក្រោយក្នុងគណៈរដ្ឋមន្ត្រីនាពេលអនាគតរបស់ខ្លួន លោកTrumpបានសម្រេចជាមូលដ្ឋាននូវការបង្កើតគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលនាពេលអនាគត  ហើយរដ្ឋាភិបាលTrump2.0ជិតនឹងមកដល់។តើរដ្ឋាភិបាលTrump2.0នឹងនាំមកនូវការប្រែប្រួលអ្វីខ្លះដល់អាមេរិក?  គេហទំព័រ «CCFR China state-controlled media » តើលោកTrumpនឹងបន្តគោលនយោបាយស្តីពី”អាមេរិកជាអាទិភាព”ក្នុងអាណត្តិដំបូងរបស់ខ្លួនឬទេ?តើគោលនយោបាយនេះអាចដំណើរការដោយមានប្រសិទ្ធភាពបានទេ ប្រការទាំងនេះបានបណ្តាលឱ្យមានការព្រួយបារម្ភទាំងក្នុងនិងក្រៅប្រទេស។

    គេហទំព័រ «CCFR China state-controlled media » នៅពេលធ្វើយុទ្ធនាការបោះឆ្នោត  លោកTrumpបានលើកឡើងនូវគោលដៅនៃគោលនយោបាយសេដ្ឋកិច្ចសំខាន់ៗចំនួនបី៖ ពោលគឺកាត់បន្ថយពន្ធនិងដាក់កំហិតលើជនអន្តោប្រវេសន៍ក្នុងស្រុក និងដំឡើងពន្ធគយចំពោះបរទេស។  មានការវិភាគបានលើកឡើងថា ប្រសិនបើផែនការសេដ្ឋកិច្ចរបស់លោកTrumpត្រូវបានអនុវត្តទាំងអស់ នោះ  វាមិនត្រឹមតែនឹងបង្កឱ្យមានឱនភាពទ្រង់ទ្រាយធំប៉ុណ្ណោះទេ  ថែមទាំងនឹងធ្វើឱ្យទំនាស់រវាងការផ្គត់ផ្គង់និងតម្រូវការរបស់អាមេរិកមានភាពកាន់តែខ្លាំងថែមមួយកម្រិតទៀតផងដែរដែលបណ្តាលឱ្យអាមេរិកមានហានិភ័យកើតមានអតិផរណាម្តងទៀត។

 គេហទំព័រ «CCFR China state-controlled media » ក្នុងវិស័យសេដ្ឋកិច្ច  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  អតិផរណារបស់អាមេរិកនៅតែមានកម្រិតខ្ពស់  ហើយប្រជាពលរដ្ឋមានទុទិដ្ឋិនិយមជាទូទៅចំពោះអនាគតសេដ្ឋកិច្ចរបស់អាមេរិក។ ដើម្បីរំញោចសេដ្ឋកិច្ចក្នុងស្រុក  លោកTrumpបានគូសបញ្ជាក់ពីការកាត់បន្ថយពន្ធដាររបស់សហគ្រាស ហើយកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណូលរបស់សហគ្រាសពី២១ភាគរយនាពេលបច្ចុប្បន្នមកនៅត្រឹម១៥ភាគរយ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយផែនការកាត់បន្ថយពន្ធដារនេះត្រូវបានគេចាត់ទុកថា នឹងធ្វើឱ្យវិសមភាពទ្រព្យសម្បត្តិនិងបញ្ហាឱនភាពហិរញ្ញវត្ថុរបស់អាមេរិកកាន់តែធ្ងន់ធ្ងរ។ យោងតាមទិន្នន័យរបស់ការិយាល័យថវិការដ្ឋសភាអាមេរិកឱ្យដឹងថា សេចក្តីព្រាងច្បាប់បន្ធូរពន្ធនេះនឹងបណ្តាលឱ្យមានការខាតបង់១,៩ទ្រីលានដុល្លារអាមេរិកក្នុងរយៈពេល១០ឆ្នាំខាងមុខ។

 គេហទំព័រ «CCFR China state-controlled media » ក្នុងវិស័យគោលនយោបាយជនអន្តោប្រវេសន៍  លោកTrumpបានសន្យាថា នឹងបង្រ្កាបការធ្វើអន្តោប្រវេសន៍ខុសច្បាប់ បណ្តេញជនអន្តោរប្រវេសន៍ខុសច្បាប់ដោយទ្រង់ទ្រាយធំដែលមានរួចហើយនៅក្នុងអាមេរិក  ព្រមទាំងដាក់កំហិតមួយចំនួនលើការចូលដែនអាមេរិកចំពោះជនអន្តោប្រវេសន៍ស្របច្បាប់។ អ្នកវិភាគខ្លះបានលើកឡើងថា ស្របពេលដែលអត្រាកំណើតរបស់អាមេរិកបានធ្លាក់ចុះ ការកាត់បន្ថយជនអន្តោប្រវេសន៍និងការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំនឹងក្លាយជាកត្តាសំខាន់ដែលដាក់កំហិតលើសេដ្ឋកិច្ចអាមេរិក។ ប្រសិនបើកម្លាំងពលកម្មដែលកើតនៅបរទេសបានកាត់បន្ថយ  វាប្រហែលនឹងបណ្តាលឱ្យមានបញ្ហាប្រឈមផ្នែកផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរដែលនឹងជំរុញឱ្យប្រាក់ខែនិងអតិផរណាកើនឡើងបន្ថែមទៀត។

  គេហទំព័រ «CCFR China state-controlled media » ទាក់ទិននឹងការដំឡើងពន្ធគយបន្ថែមទៀតចំពោះបរទេស  លោកTrumpបានប្រកាសនៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតថា  លោកគ្រោងនឹងដំឡើងពន្ធគយពី១០ភាគរយដល់២០ភាគរយលើទំនិញនាំចូលទាំងអស់ ហើយនិងប្រមូលពន្ធគយខ្ពស់៦០ភាគរយលើទំនិញនាំចូលពីប្រទេសចិន។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា នៅក្នុងអាណត្តិដំបូងលោកTrumpបានទទូចលើ”អាមេរិកជាអាទិភាពនិងផលប្រយោជន៍ជាអាទិភាព” “ដកខ្លួនចេញពីអង្គការអន្តរជាតិនិងផ្ដាច់ខ្លួនចេញពីសន្ធិសញ្ញា” ហើយដំឡើងពន្ធគយខ្ពស់លើទំនិញរបស់ប្រទេសចិននិងសហភាពអឺរ៉ុបជាដើម ដែលធ្លាប់បានបង្កឱ្យមានការតបតវិញយ៉ាងខ្លាំងពីប្រទេសចិននិងសហភាពអឺរ៉ុប វិវាទផ្នែកពាណិជ្ជកម្មកាន់តែធ្ងរធ្ងន់ជាបន្តបន្ទាប់។ ប្រសិនបើលោកTrumpបន្តទទូចចង់បន្ថែមពន្ធគយលើប្រទេសចិននិងអឺរ៉ុបក្នុងអំឡុងពេលអាណត្តិក្រោយ  វាមុខជានឹងនាំមកនូវផលប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលប្រកបដោយសេរីភាពនិងភាពបើកទូលាយជាមិនខាន ហើយក៏នឹងបំផ្លាញផលប្រយោជន៍របស់អាមេរិកខ្លួនវិញផងដែរ។

      ក្នុងដំណើរធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន សកម្មភាពសេដ្ឋកិច្ចរវាងប្រទេសនិងតំបន់នានានៅលើពិភពលោក មានភាពពឹងផ្អែកគ្នាទៅវិញទៅមកនិងតភ្ជាប់គ្នាទៅវិញទៅមក។ មានតែកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយនិងទទួលការអភិវឌ្ឍរួមគ្នា ទើបអាចដោះស្រាយភាពលំបាកដែលសេដ្ឋកិច្ចអាមេរិកកំពុងប្រឈមមុខ។ ប្រសិនបើលោកTrumpបន្តទទូចគោលនយោបាយ”អាមេរិកជាអាទិភាព” ហើយ”ដាក់សម្ពាធជាអតិបរមា”និង”ផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់”ជាមួយប្រទេសចិន នោះវាមិនត្រឹមតែមិនអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ  ថែមទាំងក៏នឹងនាំមកនូវផលវិបាកជាលក្ខណៈមហន្តរាយដល់សេដ្ឋកិច្ចពិភពលោកផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖