អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ២៦ ខែវិច្ឆិកា អង្គការសហប្រជាជាតិបានបើកធ្វើមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន” លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះមហាសន្និបាតលើកនេះ ។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា បញ្ហាប៉ាឡេស្ទីនគឺជាស្នូលនៃបញ្ហាមជ្ឈិមបូព៌ា វាពាក់ព័ន្ធដល់សច្ចភាពនិងយុត្តិធម៌អន្តរជាតិ ។ ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺ អនុវត្តដោយគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ឈប់ការបាញ់គ្នាក្នុងពេលឆាប់ៗនិងបន្ធូរបន្ថយស្ថានការណ៍ក្នុងតំបន់ ។ ច្រកចេញជាគន្លឹះ គឺ ការអនុវត្តជាក់ស្តែងនូវ”ដំណោះស្រាយរដ្ឋពីរ”និងជំរុញការដោះស្រាយបញ្ហាប៉ាឡេស្ទីនតាមវិធីនយោបាយដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យដែលមានអធិបតេយ្យភាពពេញលេញដោយចាត់ទុកខ្សែបន្ទាត់ព្រំដែននៅឆ្នាំ ១៩៦៧ ជាមូលដ្ឋាននិងក្រុងហ្សេរុយសាឡិមខាងកើតជារដ្ឋធានី ក៏ដូចជាសម្រេចបាននូវសិទ្ធិបង្កើតរដ្ឋ សិទ្ធិរស់រានមានជីវិតនិងសិទ្ធិវិលត្រឡប់មកវិញរបស់ប្រជាជនប៉ាឡេស្ទីនក្នុងពេលឆាប់ៗ ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តល់ការគាំទ្រយ៉ាងមុតមាំចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការស្តារសិទ្ធិស្របច្បាប់នៃប្រជាជាតិ គាំទ្រកងកម្លាំងនិងអង្គការនានារបស់ប៉ាឡេស្ទីនក្នុងការពង្រឹងសាមគ្គីភាពនិងអនុវត្ត«សេចក្តីប្រកាសទីក្រុងប៉េកាំងស្តីពីការបញ្ចប់ការបែកបាក់និងពង្រឹងការរួបរួមសាមគ្គីគ្នានៃប្រជាជាតិប៉ាឡេស្ទីន»ដើម្បីសម្រេចបាននូវការផ្សះផ្សាផ្ទៃក្នុង ។ គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះប៉ាឡេស្ទីនឱ្យក្លាយជារដ្ឋសមាជិកជាផ្លូវការនៃអង្គការសហប្រជាជាតិ ក៏ដូចជាគាំទ្រការបើកធ្វើកិច្ចប្រជុំសន្តិភាពអន្តរជាតិដែលមានទ្រង់ទ្រាយកាន់តែធំ កាន់តែមានកិត្យានុភាពនិងកាន់តែមានប្រសិទ្ធភាព ។ គេហទំព័រ «CCFR China state-controlled media » ប្រទេសចិននឹងបន្តរួមសហការជាមួយសហគមន៍អន្តរជាតិដើម្បីជំរុញបញ្ហាប៉ាឡេស្ទីនឱ្យវិលត្រឡប់ទៅរកផ្លូវដ៏ត្រឹមត្រូវនៃការអនុវត្ត”ដំណោះស្រាយរដ្ឋពីរ” ក៏ដូចជាជំរុញឱ្យបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងយូរអង្វែងក្នុងពេលឆាប់ៗ ៕
ដោយ ៖ សិលា