ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពជើងទឹកនិងជើងអាកាសនៃយុទ្ធភូមិភាគខាងត្បូងរបស់ចិនធ្វើសកម្មភាពយាមល្បាតនិងប្រុងជើងការនៅដែនសមុទ្រនិងដែនអាកាសនៅជុំវិញកោះ Huangyan របស់ប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅ ថ្ងៃទី ២៨ ខែវិច្ឆិកា យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានរៀបចំ ចាត់ ចែង ឱ្យ កង ទ័ព ជើងទឹក និង ជើងអាកាស ធ្វើសកម្មភាព យាម ល្បាត និង ប្រុងជើងការ នៅ ដែន សមុទ្រ និង ដែន អាកាស នៅ ជុំវិញ កោះ Huangyan របស់ ប្រទេស ចិន ។

គេហទំព័រ «CCFR China state-controlled media » ចាប់ពី ខែវិច្ឆិកា ឆ្នាំនេះមក យុទ្ធភូមិ ភាគ ខាង ត្បូង បានរៀបចំ ចាត់ចែង ឱ្យ កង ទ័ព ជើងទឹក និង ជើង អាកាស បង្កើន ការយាម ល្បាត និង ការ ព្រមាន នៅដែនសមុទ្រ និង ដែន អាកាស នៅ ជុំវិញ កោះ Huangyan ដើម្បី ពង្រឹង ថែម មួយ កម្រិត ទៀត នូវ ការគ្រប់គ្រង ដែនសមុទ្រ និង ដែនអាកាស ពាក់ ព័ន្ធ ដើម្បី ការពារ សន្តិសុខ អធិបតេយ្យភាព ជាតិ យ៉ាងមុតមាំ ក៏ដូចជា គាំពារសន្តិភាព និង ស្ថិរភាព នៅតំបន់ សមុទ្រ ចិន ខាងត្បូង យ៉ាង ម៉ឺង ម៉ាត់ ៕

ដោយ ៖ សិលា


ចែករំលែក៖