ព័ត៌មានទាន់ហេតុការណ៍៖

រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរៀបចំពិធីមិទ្ទីងអបអរខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ​ ១៩៧៨ – ២ធ្នូ ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំពិធីមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវា កំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ អង្គពិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នាសាល សន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដោយមានសមាជិក សមាជិកាជាភ្ញៀវកិត្តិយសចូលរួមប្រមាណ ៧០០អង្គ/នាក់។

ថ្ងៃ២ធ្នូ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស រួបរួម គ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បន ប្រល័យពូជសាសន៍ ប៉ុល ពត។ រណសិរ្សតែងយកចិត្តទុកដាក់ការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ត្រឹមត្រូវ របស់ប្រជាជន ដោយគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ប្បញ្ញត្តិជាធរមានរបស់រដ្ឋ ប្រមូលផ្តុំគំនិតយោបល់ និងសំណូម ពរពីប្រជាជន ដើម្បីលើកសំណើជូនស្ថាប័នមានសមត្ថកិច្ចពិនិត្យ និងដោះស្រាយ។ រណសិរ្សបានកំណត់ចក្ខុវិស័យ វែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ដោយរួមចំណែកជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធ្វើឱ្យព្រះរាជា ណាចក្រកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ បច្ចុប្បន្ន រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺជាឈ្មោះប្តូរថ្មីនៃ រណសិរ្សសាមគ្គី កសាង ការពារមាតុភូមិកម្ពុជា និងបន្តវេនប្រពៃណីស្នេហាជាតិដ៏ថ្លៃថ្លារបស់ រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា។

អង្គមិទ្ទិញនាពេលនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រ នៃ ដំណើរចាប់ផ្តើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជំនាន់មុន ក្នុងការស្តារ កសាង​ និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ឱ្យមាតុភូមិ កម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់៕

ដោយ​៖ តារា​


ចែករំលែក៖