ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពអុីស្រាអែលបានសម្លាប់បុគ្គលិកជំនួយមនុស្សធម៌3នាក់នៅហ្គាហ្សានិងបន្តវាយប្រហារលីបង់

ចែករំលែក៖

បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏កងទ័ពអុីស្រាអែលបានសម្លាប់បុគ្គលិកផ្តល់ជំនួយមនុស្សធម៌ 3នាក់នៃអង្គការជំនួយ World Central Kitchen (WCK) និងយ៉ាងហោចណាស់ 2 នាក់ទៀតនៅក្នុងការវាយប្រហារតាមអាកាសលើយានជំនិះនៅហ្គាហ្សា ខណៈពេលដែលបន្តវាយប្រហារប្រទេសលីបង់ដោយមិនគោរពតាមបទឈប់បាញ់នោះឡើយ។
អង្គការសប្បុរសធម៌ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលប្រតិបត្តិការផ្ទះបាយសហគមន៍នៅហ្គាហ្សា បាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការបណ្តោះអាសន្ននៅហ្គាហ្សា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍។
ទោះបីជាយោធាអុីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅ “ភេរវករ” ខ្លួនមិនបានដឹងអំពីបុគ្គលណាមួយនៅក្នុងយានជំនិះនោះឡើយ។ បុរសម្នាក់កាន់មួកនៅក្បែររថយន្តដែលបុគ្គលិក WCK ត្រូវបានគេសម្លាប់។
កាលពីព្រឹកថ្ងៃសៅរ៍ អ្នកនាំពាក្យការពារជនស៊ីវិលប៉ាឡេស្ទីន លោក Mahmoud Basal បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សាកសព “មនុស្សយ៉ាងតិចប្រាំនាក់ត្រូវបាននាំយក [ទៅកាន់មន្ទីរពេទ្យ] រួមទាំងបុគ្គលិកបីនាក់នៃ World Central Kitchen” បន្ទាប់ពីការវាយប្រហារ។
លោក Basal បាននិយាយថា “បុរសទាំងបីនាក់បានធ្វើការឱ្យ WCK ហើយពួកគេត្រូវបានវាយប្រហារខណៈពេលដែលកំពុងបើកបររថយន្ត WCK នៅ Khan Younis” ។ លោកBasal បាននិយាយថា រថយន្ត “មានស្លាកសញ្ញាក្រុមហ៊ុនបានដាក់នៅលើរថយន្តយ៉ាងច្បាស់” ។
ទន្ទឹមនឹងនេះ នៅក្នុងប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏កងកម្លាំងអុីស្រាអែលនៅតែធ្វើការវាយប្រហារតាមអាកាសជាច្រើនលើកមកលើទីក្រុងនានានៅភាគខាងត្បូងប្រទេសលីបង់ ដោយបានសម្លាប់មនុស្ស ២នាក់ និងរបួស ៦នាក់ផ្សេងទៀត៕ ដោយ៖ ធីរីណា

រូបថត​៖ Reuters


ចែករំលែក៖