ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងថ្មី នៅខាងត្បូងនៃផ្លូវចូលខាងកើតប្រាសាទអង្គរវត្ត

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីធានាសុវត្ថិភាព និង ផាសុខភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹង ដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងថ្មី នៅខាងត្បូងនៃផ្លូវចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីកន្លែងត្រួតពិនិត្យសំបុត្រ ប្រាសាទអង្គរវត្ត ដល់ខ្លោងទ្វារខាងកើត ចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ តទៅ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖