ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត RANGE ROVER បេីក​ទៅ​បុក​ឡំប្រឺតា​បណ្តាល​ឱ្យរបួស​មនុស្ស​ម្នាក់ហេីយព្យាយាម​បេីក​រថយន្ត​រត់​គេច​ថែម​ទៀត​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​RANGE ROVER ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ជ្រុល​ទៅ​បុក​ឡំប្រឺតាបណ្តាល​ឱ្យរងការ​ខូចខាត​និង​របួស​មនុស្ស​ហើយ​មិន​ព្រម​ឈប់​ទទួល​ខុសត្រូវ​បែរជា​ព្យាយាម​បេីក​រថយន្ត​រត់​គេច​ថែម​ទៀត​  ។ 

ហេតុការណ៍​នេះ​បាន​កើត​ឡើងនៅ​វេលា​ម៉ោង​២និង​៤០នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៤​ ត្រង់ចំណុច​ផ្លូវ​លេខ៤៣០ កែង​ផ្លូវ​លេខ១៨៣ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។ 

​   តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បាន​ឱ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បានបើកឡំប្រឺតា ពណ៌​ស តាម​បណ្ដោយ​ផ្លូវ​លេខ៣៤០ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​កេីត​ហេតុ​ដែល​ជា​ផ្លូវ​បំបែក​ជាបួន​ ក៍ស្រាប់​តែ​មាន​បុរស​ម្នាក់​ទៀត​បេីក​រថយន្ត​ម៉ាក​ RANGE ROVER ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AK-5886 បេីក​តាម​បណ្ដោយ​ផ្លូវ​លេខ៨៣ក្នុងទិសដៅ​ពី​ លិច​ទៅ​កេីត​ដោយល្បឿន​លឿន​ហើយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ក៏ជ្រុល​ទៅ​បុក​ឡំប្រឺតាបណ្តាល​ឱ្យរងការ​ខូចខាត​ វៀច​ផ្នែក​ខាង​មុខ ហើយ​ធ្វើ​អោយ​មនុស្ស​រងរបួស​ចុក​ឆ្អល់​ក្រោក​លែង​រួច​ ត្រូវ​បាន​ដឹក​តាម​រថយន្ត​សាមុយ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ផងដែរ​  ។ 

​    ដោយ​ឡែក​ខាង​រថយន្ត​វិញ​ រង​ការ​ខូចខាតផ្នែក​ខាង​មុខ​និង​ក្រពឹតចំហៀង​ខាង​ស្ដាំ​ ហើយ​ភ្លាមៗ​នោះ​អ្នក​បេីក​បរ​មិន​ព្រម​ឈប់​ទទួល​ខុសត្រូវ​ទេបែរជា​ព្យាយាម​បេីក​រថយន្ត​រត់​គេច​រហូត​ដល់​ចំនុច​ផ្លូវ​លេខ១៧៣កែង​ផ្លូវ​ម៉ៅសេទុង​ត្រង់ភ្លើងស្តុប​ស្ថាន​ទូត​ចិន​ក៏ត្រូវ​បានប្រជា​ពលរដ្ឋ​ឃើញ​ហេតុការណ៍​ជួយ​ដេញ​តាម​ឃាត់​នាំ​យក​ទៅ​តាំង​កេីត​ហេតុវិញ​ដើម្បី​ប្រគល់​អោយ​សមត្ថកិច្ច​បន្ត​  ។ 

​   ក្រោយ​កេីត​ហេតុ​ដោយ​សារតែ​មិន​អាចដោះស្រាយ​បាន​ភ្លាមៗ​ រថយន្ត​និង​ម៉ូតូ​ត្រូវសមត្ថកិច្ច​សម្រេចវាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​ដេីម្បី​រង់ចាំ​ដំណោះស្រាយ​ ៕

ដោយ៖ សុខា សែនជ័យ


ចែករំលែក៖