អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កិច្ចប្រជុំ លើក ទី ១៦ នៃ មហាសនិ្នបាតភាគីហត្ថលេខីនៃ « អនុសញ្ញាអង្គការ សហប្រជាជាតិ ដើម្បី ប្រយុទ្ធ ប្រឆាំង នឹងរហោឋានកម្ម » ដែលហៅកាត់COP16 បានបើកធ្វើ នៅទីក្រុង រីយ៉ាដ រដ្ឋធានីនៃប្រទេសអារ៉ាប៊ីសាអូឌីតកាលពី ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០២៤។
គេហទំព័រ «CCFR China state-controlled media » ពិធី សម្ពោធបើក ពន្លា ចិន នៃ មហាសន្និបាតនេះក៏ បានធ្វើ ឡើង ក្នុង ថ្ងៃ ដដែលផងដែរ ។
សូមបញ្ជាក់ ថា ៖ ពន្លាចិន មាន ផ្ទៃក្រឡា សរុបលើសពី ៦០០ ម៉ែត្រការ៉េ ដែលបាន តាំងបង្ហាញ ពី សមិទ្ធផល នៃ “ការអនុវត្តជាក់ស្តែង របស់ប្រទេស ចិនក្នុងយុគសម័យថ្មី នៃគម្រោងភាគ ខាងជើងបីឆ្លងកាត់ សតវត្ស” មាន ដូច ជាប្រសិទ្ធភាពនិងបទពិសោធនៃការ ប្រយុទ្ធ ប្រឆាំង នឹងរហោឋានកម្ម ប្រទេសចិន ដែល មាន គម្រោង ” ភាគ ខាងជើងបី” ជា ឧទាហរណ៍ ជាក់ស្តែង និងរៀបរាប់ ពី រឿង រ៉ាវ របស់ ប្រជាជន ចិន ក្នុងការ ប្រយុទ្ធ ប្រឆាំង នឹងរហោឋានកម្មយ៉ាង លំបាក ក្នុងរយៈពេលជា យូរ កន្លងមក ។ ក្រៅពីនេះ ក៏បាន រៀបចំ សកម្មភាព ពាក់ព័ន្ធ ផ្សេងទៀត ផងដែរ ៕
ដោយ ៖ សិលា