ព័ត៌មានខាងលើជាមូលហេតុធ្វើឲ្យអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង់គ្លេសបានភៀសខ្លួនសុំរស់នៅក្នុងទឹកដីកូរ៉េខាងត្បូង។
រដ្ឋាភិបាលកូរ៉េខាងត្បូងពេលកន្លងមកថ្មីបានស្នើដល់មន្ត្រីការបរទេសទាំងអស់ដែលមានកូនរៀននិងរស់នៅបរទេសដែល មានអាយុលើសពី២៥ឆ្នាំវិលត្រឡប់មកស្រុកវិញ។
ក្រុមចារកម្មកូរ៉េខាងត្បូងបានឲ្យដឹងថា ទាំងនោះជាមូលហេតុធ្វើឲ្យមន្ត្រីកូរ៉េខាងជើងលោក Thae Yong Ho សម្រេចសុំរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងជាមួយប្រពន្ធនិងកូន។ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងជើង បានចោទប្រកាន់កូរ៉េខាងត្បូងថា បានបង្ខំ ឲ្យលោក Thae Yong Ho រស់នៅក្នុងទឹក ដីរបស់ខ្លួន។
សូមបញ្ជាក់ថា លោក Thae Yong Ho មានកូនប្រុស២នាក់ ម្នាក់មានអាយុ១៩ឆ្នាំ និងម្នាក់ទៀតអាយុ២៦ឆ្នាំ។ ប្រការដែល រដ្ឋាភិបាលកូរ៉េខាងជើងស្នើឲ្យមន្ត្រីដែលមានកូននៅបរទេសឲ្យវិលត្រឡប់មក ស្រុកវិញនោះត្រូវបានអ្នកឯកទេសបញ្ជាក់ថា នោះជាចំណងដើម្បីចងជើងមន្ត្រីដែលបានធ្វើការនៅតាមស្ថានទូតក្រៅប្រទេស អាចភៀសខ្លួនរស់នៅទីនោះរហូតដោយសារតែពួកគេមានប្រពន្ធនិងកូនចៅនៅទីនោះស្រាប់។
អ្នកឯកទេសបញ្ជាក់ថា ប្រសិនបើទុកឲ្យកូននៅក្នុងប្រទេសនោះគឺមិនអាចភៀស ខ្លួនចោលប្រពន្ធកូននោះឡើយ។
ពាក់ព័ន្ធករណីនេះដែរកូរ៉េខាងជើងបាន ដាក់ពង្រាយមីននៅតំបន់សជាប់ព្រំដែន កូរ៉េខាងជើងនិងខាងត្បូងដើម្បីទប់ស្កាតទាហានប្រទេសនេះលួចរត់ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង។ នេះជាវិធីសាស្ត្រថ្មី សម្រាប់ទប់ស្កាត់ទាហានរត់ចោលជួរទៅកាន់កូរ៉េខាងជើង។
សារព័ត៌មានយន់ហាប់បានផ្សាយថា ទីក្រុងព្យុងយ៉ាងបានដាក់មីននៅតំបន់ព្រំដែនជាប់កូរ៉េខាងជើងចាប់តាំងពីប្រទេសទាំង២បានចុះហត្ថលេខាងលើកិច្ចព្រម ព្រៀងឈប់បាញ់កាលពីខែកក្កដា ឆ្នាំ ១៩៥៣។
សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថាការដាក់មីននៅតំបន់ព្រំដែនត្រូវបានហាមប្រាមទៅតាមកិច្ចព្រមព្រៀងឈប់ បាញ់ឆ្នាំ១៩៥៣។ ចាប់តាំងពីខែមេសា មកទល់ពេលនេះកូរ៉េខាងជើងបានដាក់ មីននៅតំបន់សរហូតដល់៤ពាន់គ្រាប់ ឯណោះ ដែលនេះជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពលរដ្ឋ និងទហានកូរ៉េខាងជើងដែល ប្រាថ្នាភៀសខ្លួនឆ្លងដែនចូលប្រទេសកូរ៉េខាងត្បូង៕ ម៉ែវ សាធី