ឥណ្ឌាបានដាក់អាវុធទំនើបៗជាច្រើន នៅតាមព្រំដែនជាប់ប្រទេសចិន ក្នុងនោះមានយន្តហោះចម្បាំង Su -30MKI កាំជ្រួចមីស៊ីល Agni និងយន្តហោះគ្មានមនុស្សបើក ក្នុងតំបន់ដែលមានវិវាទជាមយចិន ។
សារព័ត៌មានចិនបានផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំបានប្រឆាំងទៅនឹងការដាក់មីស៊ីលទំនើបបំផុតរបស់ឥណ្ឌាគឺ Brahmos នៅតំបន់ព្រំដែនជាប់ចិន ក្នុងរដ្ឋ Arunachal ។ ការដាក់នោះអាចធ្វើឲ្យមានភាពតានតឹងនៅក្នុងតំបន់ខណដែលចិនកំពុងប្រឈមនៅបញ្ហាមួយចំនួននៅតំបន់សមុទ្រចិនភាគខាងត្បូង និងខាងកើត ។
សារព័ត៌មាន Hindu របស់ឥណ្ឌាបានផ្សាយថា ការដាក់មីស៊ីលBrahmos ខាងលើធ្វើឡើងតាំងពីដើមខែសីហាមកម៉្លេះ រហូតដល់ពេលនេះទើបចិនមានប្រតិកម្ម។ កាលពីដើមខែសីហា គណកម្មធិការសន្តិសុខជាតិទទួលបញ្ចាពីនាយករដ្ឋមន្ត្រី ណារ៉ានឌ្រាម៉ូឌី បញ្ចូនកម្លាំងមីស៊ីលទំនើបរបស់ខ្លួនការពារព្រំដែន។
ក្រោយការដាក់មីស៊ីលនិងអាវុធទំនើបៗរបស់ឥណ្ឌាបានធ្វើឲ្យចិននៅមិនស្ងៀនឡើយ ខណៈដែលទាហានចិននៅព្រំដែនមានអាវុធទាបជាងឥណ្ឌានោះ ។ ចិន និងឥណ្ឌាមានជម្លោះព្រំដែនគោកជាយូរណាស់មកហើយ ដោយប្រទេសទាំងពីរមានព្រំដែនរួមគ្នារាប់ពាន់គីឡូម៉ែត្រ៕ ម៉ែវ សាធី
សូមអានបន្ត ៖ កត្តាដែលជំរុញឲ្យចិនត្រូវតែអនុវត្តតាមច្បាប់អន្តរជាតិ