ខេត្តកំពង់ចាមៈ នៅពេលនេះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើដំណើរចេញពីខេត្តកំពង់ចាមឆ្ពោះមកកាន់ខេត្តព្រះវិហារ ដែលបានចេញដំណើរតាំងពីម៉ោង៥:០០ព្រឹក ដើម្បីចុះមកពិនិត្យសមិទ្ឋផលជាតិ និងជួបសួរសុខទុក្ខមន្រ្តីរាជការ កូន ក្មួយសិស្សានុសិស្ស ព្រមទាំងពិនិត្យនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់ប្រជាពលរដ្ឋយើង។
ជាថ្មីម្តងទៀតសម្តេចតេជោបានបញ្ជាក់ថា សម្តេចសូមអភ័យទោស ដែលមិនបានចុះសួរសុខទុក្ខបងប្អូនអាជីវករខេត្តកំពង់ចាម។ សម្តេចបញ្ជាក់ថា សម្តេចនឹងវិលមកជួបបងប្អូននៅពេលឆាប់ៗនេះ។
សម្តេចបានបញ្ជាក់នៅលើហ្វេសបុកថា សន្តិភាពដែលយើងរកបានតាមរយៈនយោបាយ ឈ្នះ ឈ្នះ អនុញ្ញាតឱ្យប្រជាជន រាប់ទាំងរូបសម្តេច អាចធ្វើដំណើរបានទាំងយប់ដោយគ្មានការភ័យខ្លាចដូចពេលប្រទេសមានសង្គ្រាមនោះឡើយ ។
សម្តេចបញ្ជាក់ទៀតថា សម្តេចពិតជាមានការរីករាយដោយបានពិនិត្យឃើញសកម្មភាព ប្រជាជននៅក្បែរភ្លឺស្រែតាមដងផ្លូវដែលសម្តេចឆ្លងកាត់រាប់ទាំងចំការកៅស៊ូនៃស្រុកចំការលើផង។ សម្តេចបញ្ជាក់ថា សម្តេចសង្ឃឹមថា ជនរួមជាតិនឹងរួមជាមួយសម្តេចដើម្បីការពារសន្តិភាពសំរាប់់បន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាបន្តទៀត ៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1081553545226475/” width=”600″ height=”400″ onlyvideo=”1″]
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1081548768560286/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1081488015233028/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1081477715234058/” width=”600″ height=”400″ onlyvideo=”1″]
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1081468475234982/” width=”600″ height=”400″ onlyvideo=”1″]