ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីបានជួបសំណេះសំណាសជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាមរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏សាមញ្ញរបស់កម្ពុជា បានអញ្ជើញចូលមកសំណេះសំណាលសួរសុខទុក្ខកុមារពិការភ្នែក និងកុមារគថ្លង់នៃសាលាកុមារពិការភ្នែកឬកុមារគថ្លង់កំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបសំណេះសំណាសជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាមរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏សាមញ្ញរបស់កម្ពុជា បានអញ្ជើញចូលមកសំណេះសំណាលសួរសុខទុក្ខកុមារពិការភ្នែក និងកុមារគថ្លង់នៃសាលាកុមារពិការភ្នែកឬកុមារគថ្លង់កំពង់ចាមនេះ។

សម្តេចតេជោ ស្រឡាញ់កុមារដោយមិនប្រកាន់ពណ៍សម្បុរឬជំនឿសាសនានយោបាយឡើយ។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានអំពាវនាវកុំអោយមានការរើសអើងចំពោះជនពិការរួមទាំងពលរដ្ឋ និងកុមារពិការទូទៅ ព្រោះគ្មានអ្នណាចង់ក្លាយខ្លួនជាជនពិការឡើយ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានរៀបចំអាហារមួយពេលយ៉ាងឆ្ងាញ់ដល់កូនក្មួយៗ ចៅៗ កុមារពិការភ្នែក និងកុមារគថ្លង់ចំនួន២៦៩នាក់ រួមទាំងលោកគ្រូអ្នកគ្រូមួយចំនួនទៀត ព្រមទាំងផ្តល់ជូននូវគ្រឿងឧបភោភ បរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដល់កម្មវិធីរបស់សាលា និងលោកគ្រូអ្នកគ្រូទៀតទៀតផង ៕

 

f a h s g d


ចែករំលែក៖