ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយហើយ! ធ្លាយភាពមិនប្រក្រតីការដេញ ថ្លៃធ្វើផ្លូវនៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី ៖ អាជ្ញាធរឃុំសេដា និងឃុំ ជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរីចោទ ក្រុមហ៊ុនដេញថ្លៃសង់ផ្លូវលំជនបទគឺក្រុមហ៊ុន វ៉ាន់ សុធី ថាបានរំលោភលើសេចក្តីទុក ចិត្តព្រោះតែសង់ផ្លូវមិនរួចរាល់និងខុសកិច្ចសន្យា ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុនវ៉ាន់ សុធី ដែលជាអ្នកដេញបាន ក្នុងតម្លៃទាបជាងគេគឺដេញត្រឹម២៩លានរៀលក្នុងតម្លៃប៉ាន់ស្មានជាង៧៨លានរៀល នោះដើម្បីទទួលសាងសង់ផ្លូវប្រហែល៤០០ ម៉ែត្រ និងស្ពាន១ខ្សែប្រវែង៣៦ម៉ែត្រ។

ប្រភពបន្តថា ក្រុមហ៊ុនដែលដេញបានក្នុងតម្លៃទាបជាងគេនេះប្រហែលជាឃុបឃិតគ្នាជាមួយក្រុមអ្នកបច្ចេកទេសក្លែង បន្លំឯកសារពីតម្លៃនៃការដេញថ្លៃក្នុងសៀវភៅព័ត៌មានកិច្ចសន្យា ទើបមានដំណឹងពី ឃុំជ័យឧត្តមថា ឃើញលុយធ្លាក់ច្រើនលើស កម្រិតរហូតមេឃុំមិនហ៊ានទទួល។ ម្យ៉ាងទៀតមិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្វើផ្លូវ ក្រួសក្រហមលួចកម្រិតគុណភាពនៃការ សាងសង់ថែមទៀតផង ។

លោក ជីម ផាត់ មេឃុំជ័យឧត្តម បាន មានប្រសាសន៍ថា ក្រុមហ៊ុន វ៉ាន់ សុធី ដេញ ថ្លៃបានត្រឹម២៩លានរៀលដើម្បីសង់ផ្លូវ ប្រវែង៤០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងស្ពានមួយកន្លែងដែលមានប្រវែង៣៦ម៉ែត្រ ទទឹង ៣ម៉ែត្រ ជាប្រភេទស្ពានក្បាលបេតុងក្នុង តម្លៃ២៩លានរៀល និងបន្ថែមផ្លូវត្រូវក្រាល ក្រួសក្រហម១គីឡូម៉ែត្រទៀតដើម្បីឲ្យ អស់លុយជាង៧៨លានរៀល ។

លោកបន្តថា ប៉ុន្តែក្រុមអ្នកបច្ចេកទេស និងក្រុមហ៊ុនបានហៅលោកចុះហត្ថលេខាបើកលុយដល់ទៅជាង១០៦លានរៀល ដែលជាថ្លៃសាងសង់ផ្លូវនោះទៅវិញ លោក ឆ្ងល់ថា តើលុយនោះបានពីណា?
លោក អង ប៊ុនធៀង មេឃុំសេដាបាន លើកឡើងថា ក្រុមហ៊ុនធ្វើផ្លូវឈ្មោះក្រុមហ៊ុនវ៉ាន់ សុធីរួមទាំងអ្នកបច្ចេកទេសមិន បង្ហាញកិច្ចសន្យាឲ្យអាជ្ញាធរឃុំលោក ឃើញនោះទេ ដោយគ្រាន់តែចង្អុលបង្ហាញ រួចធ្វើតែម្តង។

លោកបន្តថា លោកគ្រាន់តែដឹងថា ក្រុម ហ៊ុនធ្វើចំនួន៣កន្លែងស្មើនឹង៥.៤០០ម៉ែត្រ តែកន្លែងខ្លះមិនបានសិក្សាជាមុននោះទេ គឺធ្វើយកតែម្តង។ ម្យ៉ាងទៀតរហូតដល់ ពេលនេះក្រុមហ៊ុនមិនទាន់ធ្វើរួចទាំងស្រុងនោះទេគឺនៅខ្វះជិត៦០០ម៉ែត្រទៀត ប៉ុន្តែគេបានដកថវិកាចំនួនពីរលើកអស់លុយ ចំនួន១៥០លានរៀល រួចទៅហើយនៅ សល់តែ១លើកទៀតតែប៉ុណ្ណោះ។ លោក មេឃុំសេដាបញ្ជាក់ថា ការធ្វើផ្លូវនេះលោក មិនបានទទួលឯកសារអ្វីទាំងអស់ ។

លោកវ៉ាន់ សុធី ប្រធានក្រុមហ៊ុនទទួលម៉ៅការសាងសង់ផ្លូវមិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទមិនមានអ្នកទទួល ។ ដោយឡែកលោក ស្មាន វណ្ណនិមិត្ត ទីប្រឹក្សា ហេដ្ឋារចនាសម្ព័ន្ធបដិសេធទាំងស្រុងព្រោះ ការចោទប្រកាន់នោះមិនមែនជាការពិត។

ពាក់ព័ន្ធនឹងបញ្ហានេះលោក សេក ហៃ នាយករដ្ឋបាលខេត្តបានឲ្យដឹងថា គណៈ កម្មការនឹងជំរុញឲ្យក្រុមហ៊ុនទទួលការធ្វើបន្តទៀត បើមិនគោរពកិច្ចសន្យាេទគណៈកម្មការនឹងចាត់ការតាមច្បាប់ហើយ ៕
ហេង នរិន្ទ្រ

 

Captureo ki
សូមអានបន្ត ៖ នគរបាលអន្តោប្រវេសន៍បន្តចុះត្រួតពិនិត្រការរស់នៅខុសច្បាប់ជនជាតិវៀតណាម នៅសង្កាត់ផ្សារដើមថ្កូវ


ចែករំលែក៖