ព័ត៌មានទាន់ហេតុការណ៍៖

ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ត្រួសត្រាយលំហថ្មីដើម្បីការអភិវឌ្ឍឈ្នះ-ឈ្នះ

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ឆ្នាំនេះជាឆ្នាំ ចាប់ផ្តើមនៃ ទសវត្សរ៍មាស ទីពីរនៃ ការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ។ ក្នុងរយៈពេល ១១ឆ្នាំកន្លង ទៅនេះ គំនិតផ្តួចផ្តើមនេះ បានបង្កើត រឿងរ៉ាវ ស្តីពីការតភ្ជាប់គ្នា និង ធ្វើ កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះដ៏ច្រើន រាប់មិនអស់ ដែលនាំឱ្យ ពិភពលោក ទទួល អា រម្ម ណ៍ យ៉ាង ពិតប្រាកដថា ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានក្លាយជា ផលិតផល សាធារណៈ អន្តរជាតិដែល ទទួល ប្រជាប្រិយភាព បំផុតនិងជា វេទិកា សហប្រតិបត្តិការ អន្តរជាតិ ដែលមានទ្រង់ទ្រាយ ធំបំផុត ។

គេហទំព័រ «CCFR China state-controlled media » កាលពីថ្ងៃទី២ ខែធ្នូ ពេលអញ្ជើញ ចូលរួមពិធី សំណេះសំណាល លើកទី៤ស្តីពី ការងារក សាង “ខ្សែ ក្រ វាត់និងផ្លូវ” នៅក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បាន វាយតម្លៃ យ៉ាង ពេញលេញ ចំពោះសមិទ្ធផល ដ៏សំខាន់ដែល ទទួលបាន ក្នុងការរួមគ្នា កសាង “ខ្សែ ក្រ វាត់ និង ផ្លូវ” បានធ្វើ ការរៀបចំ ចាត់តាំង ដោយគ្រប់ ជ្រុងជ្រោយ ចំពោះការ ជំរុញ ការអភិវឌ្ឍ ប្រ កប ដោយ គុណភាពខ្ពស់ នៃការរួមគ្នា កសាង “ខ្សែក្រវាត់ និងផ្លូវ” នាពេល បច្ចុប្បន្ននិងក្នុង មួយ រយៈពេល ខាងមុខ ហើយ គូសបញ្ជាក់ថា ត្រូវត្រួសត្រាយ លំហ ថ្មីដើម្បី ការ អភិវឌ្ឍ ឈ្ន-ឈ្នះ ដែល ប្រកបដោយ កម្រិតកាន់តែខ្ពស់ មានភាពធន់ កាន់តែខ្លាំងក្លានិង កាន់ តែ មាននិរន្តរភាពជា បន្តបន្ទាប់ ។ មានអ្នកជំនាញ បានលើកឡើងថា ពិធីសំណេះសំណាល លើក នេះនឹងនាំមកនូវ ជំនឿចិត្តនិង ភាពប្រាកដប្រជា ដ៏មានតម្លៃ ដល់ ការអភិវឌ្ឍ សកល ដែ ល បង្ហាញថា ចិនផ្តួចផ្តើម យ៉ាងមុតមាំ នូវការធ្វើ សកលភាវូបនីយកម្ម សេដ្ឋកិច្ច ដែល ផ្តល់ ផ ល ប្រយោជន៍ ជាទូទៅនិង បរិយាប័ន្ន នឹងជំរុញ ឱ្យប្រទេស ដែល រួមគ្នាកសា ង “ខ្សែ ក្រវាត់ និង ផ្លូ វ” ផ្តល់ ផលប្រយោជន៍ ដល់គ្នា ទៅវិញទៅមក ដើម្បី សម្រេចបាននូវ ការអភិវឌ្ឍរួម ក្នុងកម្រិត កាន់តែខ្ពស់ និងស្រទាប់ កាន់ តែ ស៊ី ជម្រៅ ។

គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិ មានភាពស្មុគស្មាញ និងតឹងរ៉ឹង ។ ឯកតោភាគីនិយម និង ការពារនិយម បានងើបឡើង វិញយ៉ាង ច្បាស់លាស់ ការប៉ះទង្គិច និងបដិបក្ខគ្នា នៅ តំបន់ មួយ ចំនួន មានភាព កាន់តែខ្លាំងក្លា ហើយសេដ្ឋកិច្ច ពិភពលោកងើប ឡើង វិញ ដោយ ទន់ ខ្សោយ ។ តើ ត្រូវវាយតម្លៃ យ៉ាងណា ចំពោះស្ថានការណ៍ ដែល ការរួមគ្នា កសាង “ខ្សែក្រវាត់ និងផ្លូវ” ត្រូវប្រឈមមុខ ?លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើ ការវិនិច្ឆ័យ ដ៏សំខាន់ក្នុង ពិធីសំណេះ សំ ណាលថា ក្នុង ដំណើរ ការជំរុញ ការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់នៃ ការរួមគ្នា កសាង “ខ្សែ ក្រវាត់ និងផ្លូវ” កាលានុវត្តភាព បានស្ថិតនៅ ជាមួយ បញ្ហាប្រឈម ប៉ុន្តែបើ មើ ល ជាទូទៅ គឺ មាន កាលានុវត្តភាព ច្រើនជាង បញ្ហាប្រឈម ។ នេះបាន បំពេញបន្ថែមជំនឿ ចិ ត្ត និងកម្លាំង កា យចិត្តក្នុង ការត្រួសត្រាយ អនាគតកាន់តែ ភ្លឺស្វាងនៃ ការរួមគ្នាកសាង “ខ្សែក្រវា ត់ និងផ្លូវ” ។

ពាក្យសម្តីដ៏ សំខាន់ទាំងនេះ ក្នុងពិធី សំណេះសំណាល លើកនេះ នឹងពង្រឹងខ្សែ មេ នៃ ការត ភ្ជាប់ គ្នា ថែមមួយ កម្រិតទៀត និងបំផុស កម្លាំងចលករ អភិវឌ្ឍន៍នៃ ប្រទេសដែល រួមគ្នា កសាង “ខ្សែក្រវាត់ និងផ្លូវ” ។

ការសម្រេច បាននូវការធ្វើ ទំនើបកម្ម ជាការស្វែងរក រួមនៃប្រទេស នានា ។ ក្នុង រយៈ ពេល ១០ឆ្នាំមាស បន្ទាប់ ការរួមគ្នា កសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយ គុណភាពខ្ពស់ នឹង បំ ពេញ បន្ថែម កម្លាំងចលករ ថ្មីក្នុងសេដ្ឋកិច្ច ពិភពលោក នឹង នាំមកនូវ ឱកាសថ្មី សម្រាប់ ឱ្យ ប្រ ទេសនានា សម្រេច បាននូវ ការធ្វើ ទំនើបកម្ម ជាមួយគ្នា ដើម្បី រួមគ្នាជំរុញ ការកសាង សហគមន៍រួម វាសនារបស់ មនុស្សជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖