អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៤ ខែធ្នូ ក្រសួងការបរទេសចិនបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាសាកលស្តីពី កំពង់ផែពាណិជ្ជកម្មសេរី Hainan ។ គេហទំព័រ «CCFR China state-controlled media » លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញ ចូលរួមនិងថ្លែងសុន្ទរកថា ។ ឥស្សរជនជាង ៥០០ រូប រួមមានបេសកជនការទូត និងមន្ត្រីមកពីជាង ១៦០ ប្រទេសប្រចាំនៅប្រទេសចិន តំណាងអង្គការអន្តរជាតិប្រចាំនៅប្រទេសចិន និងតំណាងសភា ពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិបានចូលរួមក្នុងកិច្ចប្រជុំលើកនេះ ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា ការកសាង កំពង់ផែពាណិជ្ជកម្មសេរី Hainan គឺជាវិធានការ ជាយុទ្ធសាស្ត្រដ៏សំខាន់នៃកំណែទម្រង់ និងការបើកចំហ ក្នុងយុគសម័យថ្មីដែលគ្រោង ផែនការ និង ជំរុញ ដោយ ផ្ទាល់ ពី សំណាក់លោក Xi Jinping ប្រធានរដ្ឋ ចិន ។ ប្រទេសចិនរីករាយ ប្រកាន់ខ្ជាប់នូវទស្សនៈ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បន្តផ្តល់ឱកាសថ្មីសម្រាប់ការអភិវឌ្ឍនៃពិភពលោកតាមរយៈសមិទ្ធផលថ្មីៗនៃ ការ ធ្វើទំនើបកម្មតាមបែបផែនចិន ។ ប្រទេស ចិន មានឆន្ទៈ រួមសហការ ជាមួយគ្រប់ភាគីដើម្បីជំរុញទំនើបកម្មពិភពលោកដែលសម្រេចបាននូវការអភិវឌ្ឍ ដោយសន្តិភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និង វិបុលភាពរួម ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនរបស់ប្រទេសនានា ៕
ដោយ ៖ សិលា