ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនមិនមេីលមុខជ្រុលទៅបុករថយន្តក្រុងឈប់ចតនៅលេីផ្លូវ​ បណ្ដាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនខ្វះការ ប្រុងប្រយ័ត្នជ្រុលបុករថយន្តក្រុងឈប់ចតនៅលេីផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋហៅរថយន្តដឹកយកទៅសង្រ្គោះ បន្ទាន់ភ្លាមៗបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៨យប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៤ នៅ តាម បណ្ដោយផ្លូវជាតិ លេខ 6A ទល់មុខ ភោជនីយដ្ឋានធីមកាហ្វេដែលស្ថិតនៅសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន និយាយប្រាប់ថានៅមុនពេលកេីតហេតុគេឃើញរថយន្តក្រុងមួយគ្រឿងពណ៌ក្រហមពាក់ ផ្លាកលេខភ្នំពេញ 3F-9899ដោយដឹកជនជាតិបរទេសពេញមួយរថយន្តហេីយបានឈប់ ចតនៅលេីផ្លូវជាតិលេខ6A ដោយជនជាតិបរទេសខាងលេីដោយហូបក្នុងភោជនីយដ្ឋាន ធីមកាហ្វេខណៈពេលជនបរទេសកំពុងហូបក៏ ស្រាប់តែឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JS-0641 បេីកតាមបណ្ដោយផ្លូវជាតិលេខ 6A ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿនលុះបេីកមកដល់ចំណុចកេីតហេតុជនរងគ្រោះបេីកមិនបានមេីលមុខក៏ជ្រុលទៅបុក រថយន្តក្រុងដែលឈប់ចតនៅលេីផ្លូវបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ។ ប្រភពពត៌មានពី កន្លែងកើតហេតុបាននិយាយបន្តទៀតថា ខណៈ ពេលគ្រោះថ្នាក់ភ្លាមៗ ជនរងគ្រោះត្រូវ បាន បងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះ ដឹក យកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។ 

ក្រោយពេលកេីតហេតុសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ បានទាក់ទងទៅសមត្ថកិច្ចនគរបាលជំនាញ ខណ្ឌជ្រោយចង្វា ភ្លាមៗ តែគ្រោះថ្នាក់ជាមួយរថយន្តដឹកជនជាតិបរទេសកំលាំងសមត្ថកិច្ច នគរបាលខណ្ឌជ្រោយចង្វា បានទាក់ទងទៅ សមត្ថកិច្ចនៃការរិយាល័យចរាចរណ៍ផ្លូវគោក រាជធានីដេីម្បីធ្វើការ វាស់វែងនឹងយករថយន្ត ព្រមទាំងម៉ូតូជនរងគ្រោះយកទៅរក្សាទុកដេីម្បី រង់ចាំការដោះស្រាយថ្ងៃក្រោយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖