ព័ត៌មានទាន់ហេតុការណ៍៖

១គ្រាប់របស់ Huijsen ជួយឱ្យ Bournemouth ឈរលើ Tottenham នៅ Premier League

ចែករំលែក៖

ខ្សែការពារ Dean Huijsen រកបានគ្រាប់បាល់តែមួយគត់ ខណៈដែលក្រុមម្ចាស់ផ្ទះ Bournemouth ផ្តួលក្រុម Tottenham ដើម្បីឡើងពីលើពួកគេក្នុងតារាង Premier League។ កីឡាករវ័យ១៩ឆ្នាំរូបនេះបានតែតបាល់បញ្ចូលទីនៅចំហៀងបង្គោលទីពីការបញ្ជូនចេញពីជ្រុងរបស់ Marcus Tavernier នៅនាទី១៧។

គ្រាប់បាល់របស់ Huijsen បានពង្រីកកំណត់ត្រាមិនល្អរបស់ Spurs ក្នុងការដោះស្រាយជាមួយនឹងការស៊ុតបញ្ចូលទី ហើយបានជំរុញឱ្យអ្នកចាត់ការលោក Ange Postecoglou គ្រវីក្បាលដែលក្រុមលោកមិនទាន់រកបានជ័យជម្នះក្នុង៣ប្រកួតជាប់គ្នា។

ក្រុមរបស់លោក Postecoglou បានចាប់ផ្តើមយ៉ាងល្អដោយកីឡាករ Dominic Solanke មានឱកាសក្នុងការបណ្តើរបាល់ទៅមុខទីគូប្រកួត។ កីឡាកររូបនេះដែលត្រូវបានស្វាគមន៍ដោយសម្លេងហ៊ោកញ្ជ្រៀវ មានការស៊ុតចំគោលដៅ២ក្នុងចំនោម៣គ្រាប់ដំបូងសម្រាប់ Spurs ប៉ុន្តែពួកគេបានបាត់បង់ឱកាសបន្ទាប់ពីគ្រាប់បាល់របស់ Huijsen ហើយ Tavernier និង Evanilson មានឱកាសបន្តការនាំមុខរបស់ Bournemouth ក្នុងតង់ទីមួយ។

Spurs បានរៀបចំក្រុមឡើងវិញបន្ទាប់ពីការសម្រាក និងបានជំរុញឱ្យមានគ្រាប់បាល់តាមស្មើដោយនាំយកប្រធានក្រុម Son Heung-min សម្រាប់ Pape Matar Sarr ដែលនាំឱ្យមានឱកាសសម្រាប់ James Maddison, Pedro Porro និង Dejan Kulusevski ក្នុងការស៊ុតផងដែរ។

ជ័យជំនះបានធ្វើឱ្យ Bournemouth ឡើងមកកាន់លេខ៩ក្នុងតារាង Premier League ដែលជាកន្លែងមួយនៅពីលើគូប្រជែងរបស់ពួកគេ។ ចំណែកក្រុម Tottenham ក្រោយពីបរាជ័យនេះបានធ្លាក់មកឈរលេខ១០មាន២០ពិន្ទុក្នុង១៤ប្រកួត។

ការប្រកួតបន្ទាប់ក្រុម Bournemouth នឹងត្រូវប៉ះក្រុមភ្ញៀវ Ipswick Town នៅថ្ងៃទី៨ ខែធ្នូចុងសប្តាហ៍នេះ ខណៈដែលក្រុមមាន់ខ្នាយមាស Tottenham នឹងត្រូវប៉ះក្រុមតោខៀវ Chelsea នៅថ្ងៃទី៨ ខែធ្នូដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖