ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២៤បានហេីយតែម្ចាស់ឃេីញទាន់ក៏ហក់ធាក់ដួលផ្កាប់មុខហេីយស្រែកថាចោរ ៗត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាស្វាគមន៍វាយមួយដៃមួយជេីងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ហៅរថយន្ត សង្រ្គោះដឹកជនសង្ស័យទៅសង្គ្រោះបន្ទាន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង១០នាទីល្ងាចថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្សារក្រមួនផ្លូវ ១០០៧ ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ ស៊ុង ពន្លឺ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្សមកជួយលក់ដូរម្តាយនៅផ្សារក្រមួន រស់នៅជិតកន្លែងកើតហេតុក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ម៉ូតូដែលជនសង្ស័យលួចកាច់ ក ម៉ាកឌ្រីមស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KX-0178 ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកេីតហេតុគាត់បានជិះម៉ូតូមកជួយលក់ដូរម្តាយនៅផ្សារក្រមួនចំណុចកេីតហេតុ ខណៈពេលភ្លាមៗនោះគាត់បានទុកម៉ូតូនៅជិតកន្លែងគាត់លក់ដូរ ហេីយខណៈ ពេលកំពុងលក់ដូរក៏ស្រាប់តែឃេីញជនសង្ស័យម្នាក់ខាងលេីបានជិះម៉ូតូគាត់ចេញពីកន្លែងកើតហេតុពេលនោះជនរងគ្រោះបានឃេីញទាន់ក៏បានហក់ធាក់ដួលផ្កាប់មុខចាប់ ជនសង្ស័យបានភ្លាមៗរួចបានស្រែកថាចោរ ៗត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកេីតហេតុនាំគ្នាស្វាគមន៍វាយម្នាក់មួយដៃ មួយជេីងបណ្តាលឲ្យជនសង្ស័យរងរបួសសន្លប់ស្តូកស្តឹងរងរបួសធ្ងន់។ ពេលភ្លាមៗនោះដោយមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់កន្លែងកេីតហេតុ ហើយដោយឃេីញជនសង្ស័យរងរបួសសន្លប់ស្តូកស្តឹងហេីយធ្ងន់ធ្ងរពេកសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ រួចហេីយនាំជនរងគ្រោះព្រមទាំងម៉ូតូយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មីដេីម្បីសួរនាំ ។
ក្រោយពេលកេីតហេតុបន្ទាប់ពីជនសង្ស័យត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ហេីយជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ដេីម្បីអោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាត់ការតាមនីតិវិធីច្បាប់ ហេីយសមត្ថកិច្ចរង់ចាំជនសង្ស័យព្យាបាលរួចសិន ទេីបចាត់ការតាមនីតិវិធីបន្ត ៕
ដោយ ៖ ភារ៉ា ដង្កោ