អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យប់ថ្ងៃទី ៧ ខែធ្នូ ប្រទេសបារាំង បានរៀបចំ ពិធីនៅព្រះវិហារNotre Dame ដែល ស្ថិត នៅ ច្រាំង ទន្លេ Seine ដើម្បីអបអរសាទរការបើកទ្វារ ឡើងវិញនៃ ព្រះវិហារ Notre Dame បន្ទាប់ពីការជួសជុល អស់រយៈពេល៥ឆ្នាំ ដោយសារ គ្រោះអគ្គិភ័យនៅឆ្នាំ២០១៩ ។ លោកMacron ប្រធានាធិបតី បារាំង និង ភរិយា បាន អញ្ជើញ ចូលរួមពិធីអបអរសាទរ។
គេហទំព័រ «CCFR China state-controlled media » លោក Macronបាន ថ្លែងសុន្ទរកថា ក្នុងពិធី នេះថា សូមថ្លែង អំណគុណ ចំពោះ បុគ្គលិក ទាំងអស់ លើ ពិភពលោក ដែល ចូលរួម ជំនួយ សង្គ្រោះ និង ការ សាងសង់ឡើងវិញ នៃព្រះវិហារ Notre Dame។ លោកបានលើកឡើងថា គ្រោះអគ្គិភ័យ នៅ ឆ្នាំ២០១៩ គឺជា ការ បំផ្លិច បំផ្លាញយ៉ាង ធ្ងន់ធ្ងរដល់ ព្រះវិហារ Notre Dame ប៉ុន្តែ “ប្រជាជន បារាំង បាន ជ្រើសរើស ឆន្ទៈនិង ក្តីសង្ឃឹម ” គ្រប់ មជ្ឈដ្ឋាន បាន សាមគ្គីគ្នា និង សម្រេច បាននូវ “គោលដៅ ដែល សាងសង់ ឡើងវិញ នូវ ព្រះវិហារNotre Dame ឱ្យ មានភាពកាន់តែ ស្រស់ស្អាត ក្នុងរយៈពេល ៥ ឆ្នាំ ”។លោក ក៏ បាន ថ្លែង អំណគុណ ចំពោះ អ្នក បរិច្ចាគ ដល់ ការ ជួសជុល ព្រះ វិហារ Notre Dameឡើង វិញ ដែលមកពី គ្រប់ កន្លែង លើ ពិភពលោក ។
តាមការឧទ្ទេសនាម បាន ឱ្យដឹងថា ថ្ងៃតី ៨ ខែធ្នូ ក៏នឹង រៀបចំពិធីអបអរសាទផងដែរ ។ចាប់ពីថ្ងៃទី ៨ ខែធ្នូ តទៅ ព្រះវិហាNotre Dameបាន បើកទ្វារជាសាធារណៈដោយ ឥត គិត ថ្លៃ ។ ផ្នែក ព្រះវិហាNotre Dame បាន បង្ហាញថា ការ បើកទ្វារ ឡើងវិញ មិន មាន ន័យថាការងារ ជួសជុល បាន បញ្ចប់ ទាំង អស់ ហើយ ការងារ ជួសជុលជាបន្តបន្ទាប់ នឹង បន្ត រហូតទៅដល់ ឆ្នាំ ២០២៣៕
ដោយ ៖ សិលា