អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៧ ខែធ្នូតាមម៉ោងក្នុងតំបន់ ពិធីបិទបញ្ចប់សមយុទ្ធរួម “ឥន្ទ្រីសន្តិភាព-២០២៤” រវាងចិន-ឥណ្ឌូណេស៊ីត្រូវបានរៀបចំឡើងនៅមូលដ្ឋានកងទ័ពជើងអាកាសមួយនៅក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី។
គេហទំព័រ «CCFR China state-controlled media » ក្នុងពិធីបិទបញ្ចប់ កងទ័ពចូលរួមសមយុទ្ធរួមរបស់ចិននិងឥណ្ឌូណេស៊ីបានរួមគ្នាទស្សនាមើលទិដ្ឋភាពវីដេអូដ៏អស្ចារ្យនៃសមយុទ្ធរួម ធ្វើសកម្មភាពផ្លាស់ប្តូរខាងវប្បធម៌ និងដាក់បង្ហាញពីអាវុធនិងបរិក្ខារ។ ស្ថាប័នបញ្ជានិងសម្របសម្រួលនៃភាគីទាំងពីរបានធ្វើការរំលឹកឡើងវិញ បូក សុរបការងារនិងវាយតម្លៃចំពោះសកម្មភាពសមយុទ្ធរួមទាំងមូលោ និងបានផ្លាស់ប្តូរមតិយោបល់អំពីការធ្វើកិច្ចសហប្រតិបត្តិការខាងសមយុទ្ធរួមឱ្យបានកាន់តែល្អក្នុងជំហានបន្ទាប់។
គេហទំព័រ «CCFR China state-controlled media » តាមដឹង ក្នុងសមយុទ្ធរួមលើកនេះ ភាគីទាំងពីរបានចាត់បញ្ជូនកងកម្លាំងជើង គោក ជើងទឹកនិងជើងអាកាសធ្វើសមយុទ្ធរួមហ្វឹកហាត់រួម និងការផ្លាស់ប្តូរខាងវប្បធម៌អស់រយៈពេលមួយសប្តាហ៍ក្រោមប្រធានបទ”ជួយសង្គ្រោះនិងកាត់បន្ថយគ្រោះហន្តរាយដោយមនុស្សធម៌” ដែលបានធ្វើ ឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរ លើក កម្ពស់សមត្ថភាពប្រតិបត្តិរួមនៃកងទ័ព គឺប្រកបដោយអត្ថន័យជាវិជ្ជមានចំពោះការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕
ដោយ ៖ សិលា