ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំង សមត្ថកិច្ចនគរបាលស្រុកសំរោងទងធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៧និង៥១នាទី នៅចំណុចលេីផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា,ជាក់ស្ដែងលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បានដឹកនាំចុះប្រតិបត្ដិការស្រាវជ្រាវផ្ទាល់និងឈានទៅកំណត់មុខសញ្ញាបានម្នាក់ដែលជាជនសង្ស័យប្រព្រឹត្ដក្នុងសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះភេទស្រី ទាំងពីរនាក់ ។
ទូរស័ព្ទដៃ ម៉ាក IPhone 11 Pro max ពណ៌ប្រផេះ របស់ជនរងគ្រោះដែលត្រូវបានជនសង្ស័យឈ្មោះ អ៊ុំ ចំរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងគង ឃុំត្រពំាងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វេីសកម្មភាពឆក់នោះត្រូវបានរកឃេីញភ្លាមៗនៅជាមួយជនសង្ស័យ។
សមត្ថកិច្ចបន្ដទៀតថា,ក្រោយការសាកសួររហូតឈានទៅកំណត់បានមុខសញ្ញាដែលធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរបស់ ជនរងគ្រោះម្នាក់ទៀត ម៉ាក IPhone 11Pro max ពណ៌ទឹកសមុទ្រ កាលពីពេលថ្មីៗនេះនៅចំណុចដូចគ្នា ម្ដុំផ្លូវជាតិលេខ៥១។
ក្រោយមកសមត្ថកិច្ចបន្ដឃាត់ខ្លួនបក្ខពួកបានជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ូច វិច្ឆិកា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាក ក្រោយធ្វេីសកម្មភាពឆក់ទូរស័ព្ទរួច បានយកទៅលក់នៅរាជធានី ភ្នំពេញ។
វត្ថុតាងចាប់យកមាន÷ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ពណ៌ទឹកមាស គ្មានផ្លាកលេខ និងទូរស័ព្ទដៃ១គ្រឿង ម៉ាក IPhone 11Pro max ពណ៌ប្រផេះ រីឯទូរស័ព្ទដៃ១គ្រឿងទៀត ម៉ាក IPhone 11Pro max ពណ៌ទឹកសមុទ្រ លក់បាត់ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ រួមជាមួយវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺចាត់ការតាមនីតិវិធីបន្ដ៕
ដោយ៖ ចន្ទ លីហ្សា