ព័ត៌មានទាន់ហេតុការណ៍៖

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០ ១៥៨បណ្ណ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត​៖​ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០ ១៥៨បណ្ណ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ក្រុងប៉ោយប៉ែត ធ្លាប់តែជាតំបន់ដែលមានសង្គ្រាម បែរពោរពេញដោយស្នាមញញឹមសាទរពីប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋចំនួន ១០ ១៥៨បណ្ណ ដើម្បីផ្ដល់សុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនដល់ប្រជាពលរដ្ឋ ស្របតាមការងារយុទ្ធសាស្ត្រទី១ ក្នុងចំណោម ៦ចំណុច គឺ “ការចុះបញ្ជីដីធ្លីបង្ហើយ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” របស់រាជរដ្ឋាភិបាល ដោយមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ ។

គូសរំលេចផងដែរថា ការងារចុះបញ្ជីដីធ្លី ដោយបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី គឺជាអាទិភាពទី៥ នៃទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែកទៅលើអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ៕

ដោយ៖ តារា


ចែករំលែក៖