ព័ត៌មានទាន់ហេតុការណ៍៖

កម្សោយដឹកនាំរបស់អធិការក្រុងព្រះសីហនុ ទើបឲ្យចោរអាចរត់រួចទាំងខ្នោះជាប់ដៃ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បែកធ្លាយភាពមិនប្រក្រតីពាក់ព័ន្ឋជនសង្សយ័ម្នាក់ ដែលត្រូវបានសមត្ថកិច្ច ក្រុងព្រះសីហនុចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចយកកាបូប ដែលមានលុយ ២០០០ដុល្លារ នោះ បានលួចហែកគុកទាំងខ្នោះជាប់ដៃ នៃអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ រត់ចេញទៅបានហើយ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចអះអាងថា កំពុង ស្រាវជ្រាវយ៉ាងដុតដៃ ដុតជើង ដើម្បីស្វែងចាប់ខ្លូន ជនសង្ស័យ យកមកផ្ដន្ទាទោសវិញ ប៉ុន្តែមិនទាន់មានតម្រុយថាចោរនោះនៅទីណា? ទំនងដូចជារាវម្ជុលក្នុងបាតសមុទ្រ ។

សូមបញ្ជាក់ថា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រុម៩ ភូមិ២ សង្កាត់៣ ជនសង្ស័យម្នាក់ ឈ្មោះ លី ឌាំង អាយុ១៧ឆ្នាំ ដែលបានធ្វើសកម្មភាពលួចកាបូបលុយ បុរសម្នាក់ឈ្មោះ ហុក នន អាយុ៧៩ឆ្នាំ ដោយក្នុងកាបូបនោះមានលុយ ២០០០ដុល្លារ ។ ក្រោយមកក៏ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានក្រុងព្រះសីហនុ បានចាប់ខ្លួន ដកហូតបានលុយ១២៣០ដុល្លារ ទូរស័ព្ទIphone6 មួយគ្រឿងផងដែរ ។ ប៉ុន្តែ ជនសង្ស័យ បានលួចរត់គេចខ្លួនតែម្តង ដោយមិនដឹងពីមូលហេតុពិតប្រាកដ ខណៈកម្លាំងនគរបាលកំពុង តាមស្រាវជ្រាវតាមចាប់ខ្លួនត្រឡប់មកវិញ។

ជុំវិញបញ្ហារនេះ លោកភុល ភ័ស្តាអធិការនគរបាលក្រុងបានបញ្ចាក់ថា ចំពោះបញ្ានេះដោយសារនៅយប់កើតហេតុជនសង្ស័យបានស៊ុំមកបន្ទប់ក្រៅដោយអង្វរថានៅជាន់ក្នុងខ្លួនថប់ដង្ហើម ទើបលោកអធិការរង អ៊ុក សុផាន់រិទ្ឋ បានចាក់សោអោយនៅបន្ទប់ឃុំខ្លួនជាន់ទី2 ហើយបានមកអង្គុយនៅស្នាក់នៅក្បែរនោះ ប្រមាណតែជិត២០នាទី ក្រោយទើបដឹងថា ជនសង្ស័យរត់គេចខ្លួនដោយហែកដំបូលចេញ ។

ប៉ុន្តែបើទោះបីជាមានការអះអាងយ៉ាងណាក៍ដោយក៍មតិមួយចំនួនបាននិយាយថា បើខ្មោចស្រុកមិនអោយដៃខ្មោចព្រៃក៍ម៨នហានចូលដែរ។ដូចនេះសមត្ថកិច្ចនិងស្នងការដ្ឋាននគរបាលខេត្តគួតែបើកការស៊ើបអង្កេតលើសំណុំរឿងនេះ ជាពិសេសលោក អ៊ុលអាល់ សុផាន់រិទ្ឋ ដែលជាអ្នកប្រចាំវេន ។

បើតាមប្រជាពលរដ្ឋនៅក្រុងព្រះសីហនុនិយាយថា កម្សោយរបស់សមត្ថកិច្ចដូចករណីខាងលើ ជាហេតុធ្វើឲ្យក្រុងមាត់សមុទ្រមួយនេះ ពោរពេញទៅដោយចោរហារយ ។ ចោរហារយកើតឡើង ក៏ព្រោះតែចាប់បានហើយ មិនអាចថែរក្សាបាន ។ គេរំពឹងថា លោកស្នងការនគរបាលខេត្តពិនិត្យករណីបែបនេះឡើងវិញ រឿងអីដែលចោរជាប់ខ្នោះដៃអាចរត់រួចបន្សល់ទុកខ្នោះឲ្យនគរបាលយ៉ាងដូច្នេះ ៕ ហេង សូរិយា

 

aes (1)


ចែករំលែក៖