ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ក្នុងរណ្តៅអាអ៊ីចកាយយកដីធ្វើផ្លូវនៅស្រុកលំផាត់ ។ ករណីក្មេងប្រុសលង់ទឹកស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចរណ្តៅទឹកមុខដីចំការលោកតង់ស៊ីន ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា កុមាររងគ្រោះមានឈ្មោះ កុប ខាំសាយ ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិទំពូន ។
មុនពេលកើតហេតុ កុមាររងគ្រោះ និងកុមារផ្សេងទៀតបានចុះមុជទឹកក្នុងរណ្តៅអាអ៊ីចកាយដីធ្វើផ្លូវ ក្រោយមកកុមាររងគ្រោះលេងទឹកភ្លេចខ្លួនក៏ធ្លាក់ទៅកន្លែងទឹកជ្រៅហើយក៏លង់ទឹកស្លាប់តែម្តង។
ពេលនោះក្មេងដែលទៅលេងជាមួយគ្នាបានរត់ទៅប្រាប់ឪពុកម្តាយកុមាររងគ្រោះអោយមកស្រង់ឡើងលើគោកតែជាអកុសលកុមាររងគ្រោះនោះក៏បានស្លាប់បាត់បង់ជីវិតទៅហើយ ឪពុកម្តាយក៏ដង្ហូរយំសោកសង្វេគដោយស្តាយរូបកូនដែលបាត់បង់ជីវិតទៅនោះ ។
បច្ចុប្បន្ន សាកសពកុមារងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕ វុទ្ធឦសាន