ព័ត៌មានទាន់ហេតុការណ៍៖

នៅសាលមហោស្រប សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រារព្វពិធីអបអរសាទរការផ្សព្វផ្សាយទិវាអន្តជាតិជនជាតិភាគតិចពិភពលោក លើកទី២២

ចែករំលែក៖

ខេត្តរតនគិរី៖ ទិវាអន្តរជាតិជនជាតិដើមភាគតិចលើកទី២២ ក្រោមប្រធានបទជនជាតិដើមភាគតិចនិងការអប់រំដែលប្រព្រឹត្តធ្វើនៅសាលមហោស្របសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកប៊ូ ថង ប្រធានគណកម្មការទី៤សមាជិកព្រឹទ្ធសភា លោកគិត ទ្រី អភិបាលរងខេត្តតំណាងលោកថង សាវុន អភិបាលនៃគណអភិបាលខេត្តរតនគិរី និងលោកឌី ប៉ូលុច តំណាងអង្គការសង្គ្រោះសត្វព្រៃព្រមទាំងជនជាតិដើមភាគតិចចូលរួមប្រហែលជាង២០០នាក់។

បន្ទាប់ពីលោកអៀម អឿន ប្រធាមន្ទីរអភិវឌ្ឍន៍ជនបទ  បានលើកឡើងនូវគោលដៅដើម្បីពឹងរឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិសំរាប់ដំណោះស្រាយបញ្ហានានា ដែលប្រឈមដោយជនជាតិដើមភាគតិចក្នុងវិស័យមួយចំនួនដូចជាវប្បធម៌ ការអប់រំ សិទ្ធិមនុស្ស បរិស្ថាន និងការអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ច។ ជនជាតិដើមភាគតិចពិភពលោកទី២ចាប់ផ្តើមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៥ ជាមួយគោលបំណងចំនួន៥ធំៗ ១. ជម្រុញលុបបំបាត់ការរើសអើន និងការដាក់បញ្ចូលជនជាតិដើមភាគតិចនៅក្នុងការធ្វើគំរោងផែនការ ការអនុវត្តន៍ និងការវាយតម្លៃដំណើរការអន្តរជាតិ តំបន់ និងថ្នាក់ជាតិ ពាក់ព័ន្ធនិងច្បាប់គោលនយោបាយធនធានកម្មវិធីនិងគំរោង។ ២. ជម្រុញអោយមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាពពីសំណាក់ជនជាតិដើមភាគតិចនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តដែលប៉ះពាល់ផ្ទាល់ ឫដោយប្រយោលដល់របៀបរបបរស់នៅលើដីធ្លី និងដែនដី ប្រពៃណី បូរណភាពវប្បធម៌ជនជាតិដើមភាគតិចជាមួយសិទ្ធិសមូហភាព ឫទិដ្ឋភាពដ៏ទៃទៀត ជីវភាពរស់នៅដោយផ្អែកតាមគោលការព្រមព្រៀងដោយសេរីជាមុននិងមានការជូនដំណឹងច្បាស់លាស់។ ៣. កំណត់សារជាថ្មីគោលនយោបាយអភិវឌ្ឍន៍ដែលចេញដំណើរពីចក្ខុវិស័យនៃសមធម៌ ហើយស្របតាមវប្បធម៌រួមទាំងការគោរពខុសប្លែកគ្នាផ្នែកវប្បធម៌ និងភាសាសាស្ត្រជនជាតិដើមភាគតិច។៤. អនុម័តគោលនយោបាយដែលតម្រង់ទិសកម្មវិធីនានា គំរោងការ និងថវិកាសំរាប់អភិវឌ្ឍន៍ជនជាតិដើមភាគតិច រួមទាំងបទដ្ឋាននានា ការយកចិត្តទុកដាក់ ពិសេសលើស្ត្រី កុមារ និងជនជាតិដើមភាគតិច។ ៥. ការលើកកំពស់អនុវត្តន៍ក្របខណ្ឌច្បាប់។

លោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តបានសារទរនូវកម្មវិធីដ៏មានតម្លៃដែលមន្ទីរអភិវឌ្ឍន៍ជនបទ សហការជាមួយអង្គការសង្គ្រោះសត្វព្រៃ ដែលបានរៀបចំនូវទិវាអន្តជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២២ ឯកឧត្តមក៏បានសង្កត់ធ្ងន់ដល់ការរួមចំណែកការពារនូវធនធានធម្មជាតិជាពិសេសសត្វព្រៃដែលកំពុងរស់នៅសព្វថ្ងៃសូមអោយប្រជាពលរដ្ឋជនជាតិដើមភាគតិចជួយថែរក្សាសម្បត្តិវប្បធម៌ជាតិ អោយគង់វង្សដើម្បីទុកជាកេរ្តិ៍មរតដល់កូនចៅជំនាន់ក្រោយបានឃើញផង ៕  វុទ្ធឦសាន

 

aes (3) aes (2) aes (1) aes aes (4)
សូមអានបន្ត ៖​ចាប់ខ្លួនចោរលួចគាស់ទូដែកក្នុងរោងចក្រលួចលុយជិត១០មុឺនដុល្លារ និង២០លានរៀល


ចែករំលែក៖