ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនចោរលួចគាស់ទូដែកក្នុងរោងចក្រលួចលុយជិត១០មុឺនដុល្លារ និង២០លានរៀល

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយកម្លាំព្រហ្មទណ្ឌកម្រឹតស្រាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួសគាស់ទូដែកក្នុងរោងចក្រ លួចលុយជិត១០មុឺនដុល្លារ និងលុយខ្មែរជិត២០លានរៀលបានសម្រេច កាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០១៦ ស្ថិតនៅរោងចក្រផលិតស្បែកជើងយុីហោវីងស្តាស៊ូ តាមផ្លូវជាតិលេខ៣  ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយរត់គេចខ្លួន រហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ត្រូវបាននគរបាលឃាត់ខ្លួននៅផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ មានឈ្មោះ វ៉ាន់ ចាន់ទុំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ អតីត ជំនួយការរដ្ឋបាលរោងចក្រវីងស្តាស៊ូ នៅស្រុកគងពិសី ស្នាក់នៅផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ មានលំនៅឋាន ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

តាមនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនសង្ស័យ ជាប់ពាក់ព័ន្ធទៅនឹងអំពើលួចគាស់ទូដែក នៅក្នុងរោងចក្រផលិតស្បែកជើង វីងស្តាស៊ូ កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦កន្លងមក ក្នុងនោះលុយ៩៨១៥០ដុល្លារ ប្រាក់រៀល ១៩៩លានរៀល បានសម្រេចហើយជនសង្ស័យរត់គេចខ្លួន ហើយត្រូវបានតុលាកាខេត្តកំពង់ស្ពឺ ចេញដីកាបញ្ជាឲ្យជនសង្ស័យចូលខ្លួន លេខ១៩៧១ ដ.ប.ច/១៦ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ចេញដោយ លោក កែវ សុធា ព្រះរាអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ។ ក្រោយពីមានដីកាបញ្ជាឲ្យចូលខ្លួន ទើបកម្លាំងជំនាញខេត្តកំពង់ស្ពឺ និងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ស្រាវជ្រាវ រហូតចាប់ខ្លួនបានតែម្តង ។

ជនសង្ស័យខាងលើក្រោយពីចាប់ខ្លួនបាន ទៅតាមដីការបស់តុលាកាខេត្ត រួចនាំខ្លួនមកសំចតជាបណ្តោះអាសន្ន និងសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ រួចនាំខ្លួនបានទៅការិយាល័យជំនាញ ខេត្តកំពង់ស្ពឺដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ

 

image2 image1


ចែករំលែក៖