ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយតបចំពោះករណីដែលសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មចំពោះសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ចិន ក្រោមលេសសិទ្ធិមនុស្ស

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី១១ ខែធ្នូ មានអ្នកសារព័ត៌មានបានសួរថា៖ នៅថ្ងៃទី១០ ខែធ្នូ ក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់របស់ចិនចំនួនពីរនៅក្នុង “បញ្ជីខ្មៅ” ក្រោមហេតុផល “រំលោភសិទ្ធិមនុស្ស។ ” តើ ភាគីចិន មានការវាយតម្លៃ យ៉ាង ណា ចំពោះ រឿង នេះ?

គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយថា អ្វីដែលហៅថាការដាក់ទណ្ឌកម្ម ដែលអ្នកបានលើកឡើងនោះ គឺជាការគាបសង្កត់យ៉ាងគឃ្លើនចំពោះសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ចិន ក្រោមលេសសិទ្ធិមនុស្ស ដែលលាតត្រដាងថែម ទៀតនូវមុខមាត់របស់អាមេរិកពោលគឺ   ការពារសិទ្ធិមនុស្សជារឿងក្លែងក្លាយ ដកហូតសិទ្ធិពិតអភិវឌ្ឍន៍របស់ប្រជាជនចិនទើបជារឿងពិត។ កលល្បិចបែបនេះ  នឹងមិនអាចសម្រេចបានទេ។

គេហទំព័រ «CCFR China state-controlled media » ប្រសិនបើសហរដ្ឋអាមេរិកពិតជាយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សមែននោះ គួរតែសងបំណុលសិទ្ធិមនុស្សរបស់ខ្លួនជាមុនសិន តែមិនមែនធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ក្លាយទៅជារឿងនយោបាយនិងប្រើប្រាស់សព្វាវុធនោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖