អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោកស្រី Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែង នៅក្នុងសន្និសីទកាសែត ជាប្រចាំ កាលពីថ្ងៃទី ១១ ខែ ធ្នូ ថា រុស្ស៊ីមានឆន្ទៈធ្វើ ការប្រាស្រ័យ ទាក់ទងជាមួយ សហរដ្ឋអាមេរិកអំពីបញ្ហាអ៊ុយក្រែន ប៉ុន្តែបច្ចប្បន្ននៅ មិនទាន់ទទួលបាន “សំណើដ៏ម៉ឺង ម៉ាត់ ” ណាមួយពី ក្រុមរបស់លោក Trump ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក នោះ ទេ ។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Zakharova បានបន្ត ថា មធ្យោបាយពិតប្រាកដសម្រាប់ ដោះស្រាយការ ប៉ះទង្គិច គួរ តែ ផ្អែកលើផែនការរបស់ លោក Putin ប្រធានាធិបតីរុស្ស៊ីដែល បាន លើកឡើង នា គ្រា មុន ។ គួរ រំលឹក ថា លោក Putin បានថ្លែង កាលពីខែមិថុនា ឆ្នាំនេះ ថា រុស្ស៊ីនឹងប្រកាសពី បទឈប់បាញ់ ព្រម និង ចាប់ផ្តើម ដំណើរ ការចរចាជា បន្ទាន់ បន្ទាប់ពីកងទ័ពអ៊ុយក្រែនដក ចេញពីតំបន់ Donetsk, Luhansk, Zaporozhe និង Kherson ព្រម និង ប្រកាសថាខ្លួននឹងមិនចូលរួមជាមួយអង្គការ ណាតូទេ ។ លោកស្រី Zakharova បានបញ្ជាក់ ថា ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់បញ្ចប់ការ ប៉ះ ទង្គិច នោះ គួរតែទាមទារ ឱ្យអ៊ុយក្រែនដកកងទ័ពរបស់ខ្លួនចេញពីតំបន់ទាំងបួននេះ ៕
ដោយ ៖ សិលា