ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ បានបណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលនៅតាមដងផ្លូវយ៉ាងអាណោចអាធ័ម។ ដូច្នេះសូមប្រុងប្រយ័ត្នចំពោះការបើកបររបស់លោកអ្នក ។ការគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ជាក់ស្ដែងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤) បានកើតឡើងចំនួន ៣លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ១នាក់), រងរបួសសរុប ៦នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ០នាក់) រងរបួសស្រាល ២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ៥នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ២នាក់), អាកាសធាតុ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) ៕
ដោយ៖ តារា