ខេត្តកំពត ៖ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្ត «ពិធីបុណ្យសមុទ្រត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។ ការជ្រើសរើសខេត្តកំពតដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព ជាពិសេសការពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ ថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ គណៈកម្មាធិការបុណ្យសមុទ្រ និងរដ្ឋបាលខេត្តកំពត ដែលបានរៀបចំកម្មវិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងខេត្តកំពត ប្រកបដោយជោគជ័យ និងរលូនតាមការគ្រោងទុក និងបានបង្ហាញពីស្មារតីរួមគ្នា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណចំពោះការចូលរួមពីបណ្តាមិត្តអន្តរជាតិ បណ្តាស្ថានទូតតាមប្រទេសនានា ដែលមានស្តង់តាំងបង្ហាញ រួមទាំងមានក្រុមរបាំបានចូលរួមផងដែរ ដែលនេះបានបង្ហាញពីស្មារតីរួមគ្នា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទេសចរណ៍គឺធ្វើឡើងពីការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាផ្នែកមួយយ៉ាងសំខាន់នៃការតភ្ជាប់រវាងប្រជាជន និងប្រជាជនក្នុងខេត្តផ្សេងៗគ្នា និងការតភ្ជាប់ ជាមួយប្រជាជននៃប្រទេសផ្សេងៗគ្នា ហើយវប្បធម៍ សិល្បៈ និងទេសចរណ៍នេះគឺជាកិច្ចការសំខាន់ណាស់ ដែលកម្ពុជាបានយកចិត្តទុកដាក់នៅក្នុងការតភ្ជាប់ និងការជំរុញ ដូចនេះការរៀបចំបុណ្យសមុទ្រនេះ មានការចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិគឺជាកិច្ចការសំខាន់ណាស់៕
ដោយ ៖ សិលា