ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី បើកកិច្ចប្រជុំជាមួយទីបញ្ជាការដ្ឋានកង ទ័ពការពារព្រំដែនខេត្តប៊ិញភឿក លើសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនប្រចាំឆ្នាំ ២០២៤ និងលើកទិសនៅឆ្នាំ២០២៥

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃសុក្រទី ១៣ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមុិញ គណៈប្រតិភូ នៃស្នង ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នងការរង ទទួលការងារផែនសន្តិសុខ តំណាងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរ បាលខេត្ត បានដឹកនាំគណៈប្រតិភូ អញ្ជើញចូល រួម ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ តាមតំបន់ព្រំដែនប្រ ចាំ ឆ្នាំ២០២៤ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ ឆ្នាំ២០ ២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌល គិរី (កម្ពុជា) ជាមួយទីបញ្ជាការដ្ឋានកង ទ័ពការពារព្រំដែនខេត្តប៊ិញភឿក សាធារណៈរដ្ឋ សង្គមនិយម (វៀតណាម) ភាគីកម្ពុជា ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នង ការរងទទួលការងារផែនសន្តិសុខ ជាប្រធានប្រតិភូព្រមទាំង លោកឧត្តម សេនីយ៍ត្រី ឆាយ សុខា អនុ ប្រធាននាយ កដ្ឋានទទួលបន្ទុកកិច្ចការព្រំ ដែន នៃអគ្គស្នងការដ្ឋានន គរបាលជាតិ ព្រមទាំងលោកស្នងការរង លោកមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកទាំង២ លេខ ៣០៣ ៦២១ លោកអធិការស្រុកអូររាំង និងលោកអធិការ ស្រុកកែវសីមានិងប្រតិភូអមដំណើរ។ 

ភាគីវៀតណាមដឹកនាំដោយលោកវរសេនី យ៍ឯក ប៊ួយ មីញស័យ មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តប៊ិញភឿកសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងកិច្ចប្រជុំនោះផងដែរ ភាគីវៀតណាមបានឯក ភាព ទាំងស្រុងលើរបាយការណ៍ និងបានស្នើសុំអោយភាគីកម្ពុជា សហការល្បាតរួមគ្នាស្របជាមួយកងទ័ពការពារព្រំដែនវៀតណាម និងបានអោយខាងគណៈប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរលើកយកមកពិភាក្សាគ្នាជាមួយគ្នាដើម្បីរកដំណោះស្រាយ។

លោកស្នងការរងក៏បានលើកពីបញ្ហាសំខាន់ៗ មួយចំនួនយកពិភាក្សាគ្នា និងបានសុំឱ្យភាគីវៀតណាម សហការជាមួយកម្លាំងនៃភាគីកម្ពុជា ក៏ដូចជាការចូលរួមបង្ការ និងបង្ក្រាបឱ្យបានននូវរាល់បទល្មើសគ្រប់ប្រភេទដូចជាបទល្មើសឆ្លងដែនដោយខុស ច្បាប់ និងបទល្មើសឆ្លងដែនគ្រប់ប្រភេទសូមឱ្យភាគីវៀតណាម ជួយទប់ស្កាត់ឱ្យខានតែបាន និងបន្តសើបអង្កេតរកនូវមេខ្យល់ដែលមានការដឹកនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងការជួញដូរមនុស្ស ខុសច្បាប់ចូលមកកម្ពុជា និងបទល្មើសគ្រប់ទម្រង់នៅតាមខ្សែបន្ទាត់ព្រំដែនរវាងភាគីនៃប្រទេសទាំងពីរ មុននិងបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាលើកំណត់ហេតុលើកិច្ចព្រមព្រៀងនិងបានចុះហត្ថ លេខាលើកំណត់ហេតុ នៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន ឆ្នាំ២០២៤ និង លើកទិស ដៅ បន្ត កិច្ចសហប្រតិបត្តិការ បន្ត ឆ្នាំ ២០២៥ បន្តទៀត។ នេះបើយោងតាមប្រភព ពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ៕

ដោយ ៖ សិលា


ចែករំលែក៖