ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះថា លោកវរសេនីយ៍ឯក ស គឺមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងនគរបាលស្រុក អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៣ ខែធ្នូម្សិលមិញនេះ នៅចំណុចក្រុមទី០៥ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឺមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំ កម្លាំងនគរបាលស្រុក អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រុមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ក្នុងនោះបានចាប់ខ្លួនពិរុទ្ធជនឈ្មោះ ឈឿង រ័ត្ន ហៅកយ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិគារ៣ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ។
បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ច រៀបចំបញ្ជូនមកការិយាល័យ ជំនាញអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ អរុណរះ