ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ពន្យល់បកស្រាយអំពីទស្សនៈរបស់ប្រទេសចិនចំពោះស្ថានការណ៍វឹកវរបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១៣ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិននិងលោក Abdel Atiរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បានជួបជាមួយអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង ហើយបានឆ្លើយសំណួរ។

គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីទស្សនៈរបស់ចិនចំពោះការកើតមានការប៉ះទង្គិចជាញឹកញាប់នៅតំបន់មជ្ឈិមបូព៌ា លោក Wang Yi បានថ្លែងថា សភាពតានតឹងនៃស្ថានការណ៍រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល លីបង់និងអ៊ីស្រាអែល អ៊ីរ៉ាក់និងអ៊ីស្រាអែល និងសមុទ្រក្រហមបានកើនឡើងជាលំដាប់ រហូតដល់ស្ថានការណ៍នៅក្នុងប្រទេសស៊ីរីផ្លាស់ប្តូរនាពេលថ្មីៗនេះ។ ភាពចលាចលឥតឈប់ឈរនៅតំបន់មជ្ឈិមបូព៌ា និងការប៉ះទង្គិចជាញឹកញាប់ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសុវត្ថិភាពអន្តរជាតិ។

គេហទំព័រ «CCFR China state-controlled media » ប្រឈមមុខនឹងស្ថានការណ៍វឹកវរនាពេលបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា ប្រទេសចិនយល់ឃើញថា កិច្ចការបន្ទាន់គឺត្រូវបញ្ឈប់ការបាញ់គ្នាជាប្រញាប់ បញ្ឈប់អំពើហិង្សា និងកាត់បន្ថយវិបត្តិមនុស្សធម៌។ ដំណោះស្រាយជាមូលដ្ឋានគឺប្រកាន់ខ្ជាប់ដោះស្រាយតាមវិធីនយោបាយ ហើយរៀបចំការសន្ទនានិងការចរចាឡើងវិញ។ ចាំបាច់បង្ការកុំឱ្យបញ្ហាប៉ាឡេស្ទីនប្រែប្រួលម្តងទៀត និងចៀសវាងកុំឱ្យស្ថានការណ៍ក្នុងប្រទេសស៊ីរីធ្លាក់ក្នុងសភាពបែកបាក់។

គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានបន្តថា តាងនាមជាមិត្តដ៏ស្មោះស្ម័គ្ររបស់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសចិននឹងបន្តធ្វើជាអ្នកការពារសន្តិភាពនិងស្ថិរភាព អ្នកជំរុញការអភិវឌ្ឍនិងវិបុលភាព និងអ្នកគាំពាសាមគ្គីភាពនិងឯករាជ្យនៅមជ្ឈិមបូព៌ា ដើម្បីក្លាយជាដៃគូ សហការដែល គួរ ជាទី ទុក ចិត្ត របស់បណ្ដា ប្រទេស នៅមជ្ឈិមបូព៌ាក្នុងរយៈ ពេល យូរ ៕

ដោយ ៖ សិលា


ចែករំលែក៖