ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសម្ពោធផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែងជាង ៧០០០ម៉ែត្រ ស្ថិតនៅស្រុកសេសាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ គម្រោងផ្លូវក្រាលក្រួសក្រហមប្រវែង ៧ពាន់ ១៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ លូ កាត់ផ្លូវប្រវែង ១០ម៉ែត្រ មុខកាត់ ១ម៉ត្រកន្លែង ប្រវែងសរុប ៥០ម៉ែត្រ ដែលជាមូលនិធិស្រុកឆ្នាំ២០២៤ បានដាក់សម្ពោធឱ្យប្រើប្រាស់ ក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ផ្លូវក្រាលក្រួសក្រហមនេះ ស្ថិតនៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលអាចឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរនិងការដឹកជញ្ចូនកសិផលនានា តាមរយៈការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ក៏ដូចជាឆ្លើយតបទាន់ពេលទៅតាមសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីកាត់បន្ថភាពក្រីក្រ ។ នេះបើតាមការលើកឡើងរបស់លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

ប្រធានមន្ទីរ អនុប្រធានមន្ទីរ ជាប្រតិភូអមដំណើរ និងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ២០០នាក់បានចូលរួមនៃពិធីកាត់ខ្សែបូ សម្ពោធផ្លូវមួយខ្សែនេះ។

លោក សរ សុពុត្រា បានឡើងថ្លែងថា ផ្លូវក្រាលគ្រួសក្រហមដែលដាក់សម្ពោធឱ្យប្រើប្រាស់ហើយ គឺជាសមិទ្ធិផលរបស់ពុកម៉ែបងប្អូន ដែលមានចំណែកដ៏ធំមួយ គឺត្រូវរួមគ្នា ថែរក្សាសមិទ្ធិផល របស់មូលដ្ឋាននេះឱ្យឋិតថេរគង់វង្ស ហើយត្រូវនាំគា្នគោរពច្បាប់ចរាចរ និងណែនាំកូនចៅឱ្យបើកបរយឺត ដើម្បីជៀសវាងការគ្រោះថ្នាក់ចរាចរដោយប្រកាណាមួយដែលកើតឡើងជាឧប្បត្តិហេតុ។

សមិទ្ធផលទាំងអស់នេះ រួមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានធូរធារគឺមិនអាចកាត់ថ្លៃ បានពីកត្តាសុខសន្តិភាពនោះទេ ហើយសន្តិភាពរបស់យើងគឺគ្មាននរណាមកឱ្យយើងទេ គឺមានតែ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងធ្វើពលិកម្មដើម្បីសន្តិភាពជូនប្រជាជនកម្ពុជាគ្រប់ដំណាក់កាល។ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញជីវភាពរស់នៅឱ្យមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់ និងបានប្តេជ្ញាចិត្តមិនទុកឱ្យប្រជាពលរដ្ឋមួយរូបណា ឬមួយគ្រួសារណា ឱ្យស្ថិតនៅក្នុងស្ថានភាពឯកកោ ឬលំបាក់នោះទេ។

លោក អភិបាលខេត្តស្ទឹងត្រែង ក្នុងដំណាក់កាលប្រទេសមានសុខសន្តិភាព ហើយសមិទ្ធិផលជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ដែលជម្រុញឱ្យប្រជាពលរដ្ឋត្រូវខិតខំបន្លែមទៀត នៅការបង្កបង្កើនផល ការធ្វើដំណាំកសិកម្ម ដែលយើងបានទទួលគោលនយោបាយពីរាជរដ្ឋាភិបាល ទាំងដីលំនៅដ្ឋាន និងដីកសិកម្ម ហើយមួយវិញទៀត ដើម្បីឱ្យជីវភាពគ្រួសារកាន់តែមានភាពធូរធារ គឺតម្រូវឱ្យកូនៗនៅក្នុងបន្ទុកខិតខំរៀនសូត្រមានចំណេះដឹងបំរើកិច្ចការងារនៅមូលដ្ឋានរបស់ខ្លួនធ្វើឱ្យសេដ្ឋកិច្ចមានការរីកចំរើន។

នាឱកាសដដែលនោះ លោក សរ សុពុត្រា បានចែកជូននៅ ក្រមា ភួយមួយ និងថវិកា ជូនដល់ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលមានវត្តមាននៅក្នុងពិធីសម្ពោធថ្ងៃដដែលនោះ៕

ដោយ ៖ សិលា


ចែករំលែក៖