ក្រុមភ្ញៀវ Manchester United បានវាយបករកបាន២គ្រាប់ដើម្បីបំបាក់ក្រុម Manchester City ក្នុងការបញ្ចប់ការប្រកួតដ៏អស្ចារ្យនៅកីឡដ្ឋាន Etihad កាលពីរាត្រីថ្ងៃទី១៥ ខែធ្នូ ក្នុងលទ្ធផល ២ទល់១ នៃការប្រកួតក្នុងទីក្រុងជាមួយគ្នាដែលហៅថា ជំនួប Manchester Deby។
ការតែតបាល់បញ្ចូលទី១គ្រាប់ក្នុងតង់ទី១របស់ Josko Gvardiol ហាក់ដូចជាកំពុងផ្តល់ឱ្យ Man City នូវជ័យជម្នះនៅក្នុងការប៉ះគ្នាដ៏សំខាន់នេះឈានដល់ការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយដើម្បីផ្តល់ឱ្យក្រុមក្រោមការដឹកនាំអ្នកចាត់ការថ្មីលោក Ruben Amorim បានវាយបកយកជ័យជម្នះដ៏សំខាន់នៅដើមរជ្ជកាលដឹកនាំរបស់គាត់។
ខ្សែបម្រើប្រយុទ្ធ Amad Diallo គឺជាកីឡាករសំខាន់របស់ United ដោយបានបង្កើតឱកាសឲ្យមានបាល់ប៉េណាល់ទីនៅនាទីទី៨៨ដែលឃើញរ៉ាប់រងដោយ Bruno Fernandes ក្នុងការតាមស្មើវិញ បន្ទាប់ពីកីឡាករវ័យក្មេងរូបនេះត្រូវបានបង្កកំហុសដោយកីឡាករ Matheus Nunes។
នៅពេលដែល Man City ព្យាយាមប្រមូលផ្តុំឡើងវិញដើម្បីវាយបកយកឈ្នះ ប៉ុន្តែកីឡាករ Diallo បានរកគ្រាប់បាល់នាំមុខវិញនៅនាទីទី៩០ ធ្វើឲ្យ Man Utd យកឈ្នះ២ទល់១។ នេះគឺជារង្វាន់ដ៏សំខាន់សម្រាប់គ្រូបង្វឹកក្រុម Man Utd លោក Amorim បន្ទាប់ពីគាត់បានដាក់ Marcus Rashford និង Alejandro Garnacho ក្នុងកៅអីបម្រុងពីក្រុមក្នុងថ្ងៃប្រកួតរបស់គាត់ ប៉ុន្តែបន្ទាប់មកបានទទួលរងនូវការបារម្ភផងដែរនៅពេលដែល Mason Mount ត្រូវបានរងរបួសចុងក្រោយរបស់គាត់ ដោយបានសម្រាកត្រឹមតែ១៤នាទីប៉ុណ្ណោះ។
លទ្ធផលនេះគឺជាពេលវេលាដ៏លំបាកសម្រាប់ Man City ខណៈដែលពួកគេតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន៩ពិន្ទុដោយបានលេងមួយប្រកួតបន្ថែមទៀត ហើយបច្ចុប្បន្នកំពុងតស៊ូដើម្បីរក្សាយុទ្ធនាការ Champions League របស់ពួកគេផងដែរ ដែល Man City ឈរលេខ៥ក្នុងតារាង ខណៈដែល Man Utd កំពុងឈរលេខ១៣ដដែលមាន២២ពិន្ទុ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)