ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះរុស្ស៊ីបានជម្លៀសអ្នកការទូតបេឡារុស្ស និងកូរ៉េខាងជើងជាបន្ទាន់ចេញពីប្រទេសស៊ីរី

ចែករំលែក៖

ជើងហោះហើរពិសេសរបស់កងទ័ពអាកាសរុស្ស៊ីពីមូលដ្ឋាន Khmeimim ក្នុងប្រទេសស៊ីរីបានជម្លៀសបុគ្គលិកការទូតរុស្ស៊ីមួយចំនួននៅទីក្រុង Damascus រួមជាមួយអ្នកការទូតបេឡារុស្សនិងកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី១៥ ខែធ្នូ ដែលនិយាយថា ជើងហោះហើរពិសេសរបស់កងកម្លាំងអាកាសរបស់ប្រទេសរុស្សុីចេញពីមូលដ្ឋាន Khmeimim ក្នុងប្រទេសស៊ីរី បានជម្លៀសបុគ្គលិកការទូតរុស្ស៊ីមួយចំនួននៅទីក្រុង Damascus រួមជាមួយអ្នកការទូតបេឡារុស្សនិងកូរ៉េខាងជើង។
នាយកដ្ឋានស្ថានការណ៍វិបត្តិនៃក្រសួងការបរទេសរុស្ស៊ីបានប្រកាសតាមបណ្តាញ Telegram ថា៖ «ស្ថានទូតរុស្ស៊ីប្រចាំក្រុងដាម៉ាស់បន្តប្រតិបត្តិការដដែល»។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី ដែលដកស្រង់ពីការបរទេសបេឡារុស្ស បាននិយាយថា អ្នកការទូតបេឡារុស្សទាំងអស់ត្រូវបានជម្លៀសចេញពីប្រទេសស៊ីរី៕

ដោយ៖ ធីរីណា(រូបថត​៖ TTXVN)


ចែករំលែក៖