ព័ត៌មានទាន់ហេតុការណ៍៖

ការផ្ទុះដ៏ធំនៅក្នុងប្រទេសស៊ីរីត្រូវបានគេប្រៀបធៀបទៅនឹងការវាយប្រហារនុយក្លេអ៊ែរ

ចែករំលែក៖

កម្លាំងទ័ពអាកាសអុីស្រាអែលបានធ្វើការវាយប្រហាទ្រង់ទ្រាយធំទៅលើគោលដៅយោធាជាច្រើននៅ Latakia និង Tartus ក្នុងប្រទេសស៊ីរី។ ការវាយប្រហារតាមអាកាសបានបណ្តាលឱ្យមានការផ្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់ ដែលត្រូវបានគេប្រៀបធៀបទៅនឹងការផ្ទុះនុយក្លេអ៊ែរ។
នៅព្រឹកព្រលឹមថ្ងៃទី 16 ខែធ្នូ កងទ័ពអាកាសអុីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើគោលដៅយោធានៅក្នុងទីក្រុងកំពង់ផែ Tartus ប្រទេសស៊ីរី។ លើសពីនេះ ការវាយប្រហារតាមអាកាសផ្សេងទៀតរបស់អុីស្រាអែលក៏បានកំណត់ទីតាំងជាច្រើននៅក្នុងខេត្ត Latakia របស់ប្រទេសស៊ីរីផងដែរ។
អ្នកសង្កេតការណ៍យោធាមួយចំនួនបានពណ៌នាការវាយប្រហាររបស់អុីស្រាអែលលើ Tartus ថាជាការវាយប្រហារទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលជាងដប់ឆ្នាំ។ វាត្រូវបានគេណែនាំថាការផ្ទុះដែលបណ្តាលមកពីការវាយប្រហារមានទំហំធំខ្លាំងណាស់បង្កើតជា “ពពកផ្សិត” ស្រដៀងទៅនឹងការវាយប្រហារនុយក្លេអ៊ែរ។
នៅក្នុងករណីមួយផ្សេងទៀត អ៉ីស្រាអែល គ្រោងបង្កើនចំនួនប្រជាជនទ្វេដងឱ្យទៅរស់នៅលើភ្នំ Golan Heights ដែលជាតំបន់ក្រៅទឹកដីរបស់ខ្លួននៅស៉ីរី ដោយនិយាយថា ការគំរាមកំហែងចេញពីស៉ីរី នៅតែមាន។
លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយថា «ការពង្រឹងខ្លួននៅ Golan Heights គឺជាការពង្រឹងរដ្ឋអ៉ីស្រាអែល ហើយពេលនេះជាដំណាក់កាលសំខាន់ខ្លាំង។ យើងនឹងបន្តរក្សាធ្វើឱ្យកាន់តែប្រសើរ និងតាំងលំនៅក្នុងតំបន់នោះ»។ លោក Netanyahu បន្ថែមថា «យើងមិនចាប់អារម្មណ៍ក្នុងជម្លោះជាមួយស៉ីរីទេ។ សកម្មភាពអ៉ីស្រាអែលនៅស៉ីរី គឺមានបំណងរារាំងការគំរាមកំហែងដ៏មានសក្តានុពលពីស៉ីរី និងដើម្បីការពារពីការចាប់យកអាវុធរបស់ក្រុមភេរវករ នៅជិតព្រំដែនរបស់យើង»។
អុីស្រាអែល បានដណ្តើមយកតំបន់ខ្ពង់រាបយុទ្ធសាស្ត្រភាគច្រើនរបស់ស៉ីរី ក្នុងសង្គ្រាម៦ថ្ងៃឆ្នាំ១៩៦៧ ហើយកាត់បញ្ចូលជាផ្លូវការនៅឆ្នាំ ១៩៨១។ ក្រោយមកនៅឆ្នាំ ២០១៩ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាពអ៉ីស្រាអែលលើតំបន់ Golan Heights ប៉ុន្តែការកាត់បញ្ចូលនោះ មិនត្រូវបានទទួលស្គាល់ដោយប្រទេសភាគច្រើនទេ។ ស៉ីរី ធ្លាប់ទាមទារឱ្យអ៉ីស្រាអែលដកខ្លួនដែរ ប៉ុន្តែអ៉ីស្រាអែលបដិសេធ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ ខណៈកិច្ចខិតខំប្រឹងប្រែងសន្តិភាពផ្សេងៗទៀត បានបរាជ័យ៕ ដោយ៖ ធីរីណា

រូបថត​៖ tienphong


ចែករំលែក៖