ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីស្ដីទីថៃ អំពាវនាវឱ្យមានកិច្ចសន្ទនាតាមការទូតដើម្បីបន្ធូរបន្ថយជម្លោះជាមួយកម្ពុជា​

ចែករំលែក៖

ទីក្រុង​បាងកក៖ បើតាមកាសែតថៃ The Nation​ បានចុះផ្សាយថា​ លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្ដីទីថៃ​ នៅថ្ងៃសុក្រ ទី២៥ ខែកក្កដានេះ បានអំពាវនាវឱ្យមានកិច្ចសន្ទនាតាមផ្លូវការទូត ដើម្បីបន្ធូរបន្ថយ អំពើហិង្សានៅតំបន់ព្រំដែន។ 

តាមលោក Phumtham រដ្ឋាភិបាលថៃ និងយោធាថៃកំពុងធ្វើការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលបច្ចុប្បន្នជាប្រធានប្ដូរវេនអាស៊ាន ដើម្បីស្វែងរក ដំណោះស្រាយបន្ទាន់មួយដើម្បីបិទបញ្ចប់ជម្លោះ។ 

លោកបន្ថែមថាអាស៊ាននឹងចូលរួមក្នុងកិច្ចចរចាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាជាមុន មុននឹងចាប់ផ្ដើមការកិច្ចពិភាក្សាជាមួយថៃ ដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីមួយ៕ដោយ​៖តារា​


ចែករំលែក៖