ខេត្តព្រះសីហនុ ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ សូមជម្រាបជូនព័ត៌មានធាតុអាកាស ចាប់ពីថ្ងៃទី១៧ រហូត ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុ ទទួលឥទ្ធិពលពីខ្យល់មូលសុង ឦសានបក់មកក្នុងកម្រិតពីមធ្យមទៅបង្គួរ បាននិងកំពុងមានឥទ្ធិពលមកលើខេត្តព្រះសីហនុ ស្ថានភាពបែបនេះនិង ធ្វើឲ្យអាកាសធាតុចុះត្រជាក់ មានសីតុណ្ហភាពពី ២២ ទៅ ២៩អង្សារ ។ ដោយឡែកជំនោរសមុទ្រមានកម្រិតធម្មតា ពី០,៩ ទៅ ២,០ម៉ែត្រ និងរលកសមុទ្រមានកម្ពស់ពី ០,២ ទៅ ០,៥ម៉ែត្រប៉ុណ្ណោះ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ សូមជូនដំណឹង ជាសាធារណៈ និងប្រជានេសាទ សូមមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចុះត្រជាក់ នេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ និងពិសេសយកចិត្តទុកដាក់ថែទាំសុខភាព លើមនុស្សចាស់ ស្ត្រី និងកុមារ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ និងបន្តការតាមដានសភាពការណ៍ធាតុអាកាស និងជម្រាប ជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួលបន្ថែមទៀត ៕
ដោយ ៖ សិលា