ព័ត៌មានទាន់ហេតុការណ៍៖

រនោចខែមិគសិរនេះ ប្រជានេសាទលក្ខណៈគ្រួសារ សប្បាយចិត្តខ្លាំង ខណៈត្រីត្រូវគួរឱ្យកត់សម្គាល់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទលក្ខណៈគ្រួសារច្រើនគ្រួសារ ក្នុងភូមិសាស្រ្តស្រុកក្រគរ ខេត្តពោធិ៍សាត់ សប្បាយចិត្តខ្លាំងខណៈពេលនេះត្រីត្រូវគួរឲ្យកត់សម្គាល់ នេះបើតាមការបញ្ជាក់ពីលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ តាមរយៈ(តេឡេក្រាម)នាព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ។

លោក នាយផ្នែករដ្ឋបាលជលផលក្រគរ ឲ្យដឹងទៀតថា ជាក់ស្ដែងមន្ត្រីជំនាញរដ្ឋបាលជលផលបានចុះពិនិត្យផ្ទាល់ ដល់កន្លែងបងប្អូនប្រជាពលរដ្ឋរាយមងនៅចំណុច ទល់មុខភូមិសាស្រ្តឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃើញថាត្រីត្រូវខ្លាំងខណៈត្រីកំពុងបន្តចុះ នេះក្នុងការពិនិត្យជាក់ស្ដែងទៅលើមងបងប្អូនប្រជាទេសាទ ក្រឡាទំហំ២.៥០សង់ទីម៉ែត្រទៅ៣.០០សង់ទីម៉ែត្រ ហើយប្រវែងប្រមាណចាប់ពី៥០០ម៉ែត្រទៅ១.០០០ម៉ែត្រ ។

លោក បញ្ជាក់បន្ថែមបន្តទៀតថា ត្រីដែលកំពុងត្រូវខ្លាំងនេះ ភាគច្រើនប្រភេទត្រី ខ្នងវែង និងត្រីរាល ហើយការនេសាទត្រូវខ្លាំងនេះទើបតែ២.៣ថ្ងៃនេះទេ ប៉ុន្តែត្រីកំពុងបន្តចុះទៅផ្នែខាងក្រោម ប៉ុន្មានថ្ងៃថ្ងៃទៀតត្រីចុះបន្ដបន្ទាប់ទៅ កដបខេត្តពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង ចូលទៅទន្លេមេគង់ ។

ក្នុងនោះលោកបានបញ្ជាក់បន្ថែមទៀតថា ឆ្នាំនេះសង្កេតឃើញត្រីសម្បូរគ្រាន់បើ ម្យ៉ាងទៀតកម្លាំងស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ដែលបានបើប្រាសនូវឧបករណ៍ខុសច្បាប់ច្រើន រហូតដល់បច្ចុប្បន្ន នៅតែបន្តធ្វើយ៉ាងមមាញឹក ដូច្នេះសុំឲ្យបងប្អូនប្រជានេសាទ យកចិត្តទុកដាក់ការផ្សព្វផ្សាយពីមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានផង នេះជាសម្បាត្តិធនធានធម្មយើងទាំងអស់គ្នា ត្រីសម្បូរដើម្បីក៍សម្រាប់ពលរដ្ឋយើងដែរ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖