ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិន៖ ការដែលបន្តចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការខាងបច្ចេកវិទ្យារវាងចិននិងអាមេរិក» គឺសមស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  សំដៅចំពោះករណីដែលចិននិងអាមេរិកបន្តចុះហត្ថលេខាករយៈពេលយូរលើ«កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការខាងបច្ចេកវិទ្យារវាងចិននិងអាមេរិក» លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ១៦ ខែធ្នូថា ការបន្តចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការខាងបច្ចេកវិទ្យារវាងចិននិងអាមេរិក»គឺជាវិធានការដ៏សំខាន់សម្រាប់អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋចិននិងអាមេរិក វាសមស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ សង្ឃឹមថាភាគីអាមេរិកអាចដើរស្របតាមទិសដៅតែមួយជាមួយចិនដើម្បីអនុវត្តជាក់ស្តែងនូវការរៀបចំចាត់ចែងក្នុងកិច្ចព្រមព្រៀងនេះ។

 គេហទំព័រ «CCFR China state-controlled media » លោកបន្តទៀតថា តំណាងរដ្ឋាភិបាលចិននិងអាមេរិកបានចុះហត្ថលេខាផ្លាស់ប្តូរ«ពិធីសារស្តីពីការធ្វើវិសោធនកម្មនិងពន្យារពេលកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការខាងបច្ចេកវិទ្យារវាងរដ្ឋាភិបាលចិននិងអាមេរិក»នៅក្រុងប៉េកាំង ដែលបានពន្យារពេល«កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការខាងបច្ចេកវិទ្យារវាងចិននិងអាមេរិក»ចាប់ពីថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២៤ ដល់រយៈពេល ៥ ឆ្នាំទៀត៕

ដោយ ៖ សិលា


ចែករំលែក៖