ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យគាស់ផ្ទះយកម៉ូតូ២គ្រឿង៤ថ្ងៃត្រូវនគរបាលឃាត់ខ្លួន៣នាក់ ពីបទលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ ៖ ជនសជនសង្ស័យ៣នាក់ ត្រូវកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន  កាលពីវេលាម៉ោង២២និ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅ ចំណុចផ្លូវលេខ១៨៦ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ពីបទលួចមានស្ថានទម្ងន់ ទោស ដោយសារការគាស់ទម្លុះទម្លាយ ( គាស់ផ្ទះ យកម៉ូតូ០២គ្រឿង ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៦ ផ្លូវ លេខ២២១ ក្រុមទាី៣៧ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ០ៈ៣០នាទីរំលង អធ្រាត្រ ។

ជនសង្ស័យ ទី១_ឈ្មោះ កូវ សុផាត ហៅ បារាំង ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យចតុ មុខ ស្នាក់នៅផ្ទះលេខ២៣ ផ្លូវ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ហង្ស វិបុលរិទ្ធី ហៅ ពីត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ គ្មានលេខ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះ កេន មករា ហៅ យក្ស ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ គ្មានលេខ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំ ពេញ ។

ចំណែកឯជនរងគ្រោះឈ្មោះ គឹម ទ្រីគា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ ស្នាក់នៅផ្ទះលេខ ៣៦ ផ្លូវលេខ២២១ ក្រុមទី៣៧ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងដែលបានចាប់យក ម៉ូតូចំនួន០២គ្រឿងម៉ាក Honda zoomex ពណ៌ ត្រួយចេក ស៊េរី 2014 ពាក់ស្លាកលេខភ្នំពេញ 1CS- 2798 មានលេខតួ និងលេខម៉ាសីុន 16776 និងម៉ាក Suzuki Let’s ពណ៌លឿងខ្ចី ស៊េរី២០១៣ មានលេខតួ 402007 លេខម៉ាសីុន401999 ( ជាម៉ូតូរបស់ជន គ្រោះ ) ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ៨យប់  ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ជនរងគ្រោះ និងក្រុមគ្រួ សារ បាននាំគ្នាទៅផ្ទះម្តាយនៅពោធិ៍ចិនតុង ដោយ មានកូនតូចពីរនាក់នៅដេកជាន់ខាងលើ ដោយដាក់ ម៉ូតូនៅក្នុងរបងផ្ទះ ដោយបានចាក់សោរបង រហូតដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៥ ជិតភ្លឺ ជនរងគ្រោះបានត្រឡប់មកវិញ ឃើញទ្វាររបងបើកចំហរ ហើយបាត់ម៉ូតូពីរគ្រឿង ក៌បានប្តឹងសមត្ថកិច្ច យើងអោយជួយស្រាវជ្រាវ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១០យប់ យើងបានប្រើប្រាស់វិធានការណ៌ជំនាញស្រាវជ្រាវ ឃាត់បានជនសង្ស័យទាំងបីនាក់ខាងលើ ខណៈពេល កំពុងជិះម៉ូតូជនរងគ្រោះ យើងបានឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាក សួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការ តាមផ្លូវច្បាប់ ៕ ស ដារ៉ា

IMG_1324


ចែករំលែក៖