ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន បន្តដំណើរឆ្ពោះទៅកាន់ទីបញ្ជាការកងពលធំទី៣ ជិតប្រសាទព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា សម្តេចតេជោហ៊ុន សែន បន្តដំណើរឆ្ពោះទៅកាន់ទីបញ្ជាការកងពល ធំទី៣ ដែលនៅមិនឆ្ងាយពីប្រាសាទព្រះវិហារ ។ សម្តេចតេជោបានបញ្ជាក់ថា សម្តេចនឹងជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៃបណ្តាអង្គភាពដែលបាននិងកំពុងឈរជើងការពារទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិសេសនៅទិសប្រាសាទព្រះវិហារ។

តាមការគ្រោងទុក សម្តេចនឹងបន្តដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលសមិទ្ធផលសង្គមជាតិដែលយើងបានរួមគ្នាកសាង និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដូចដែលសម្តេចបានធ្វើជាមួយខេត្តនានាកន្លងមក ។

សម្តេចបានបញ្ជាក់ថា ដំណើរក្នុងសប្តាហ៍នេះផ្លូវឆ្ងាយ និងការងារច្រើន សម្តេចបានសុំអធ្យាស្រ័យពីបងប្អូនជនរួមជាតិដែលសម្តេចមិនបានចុះសួរទុករាប់ទាំងអាជីវករដែលលក់ដូរនៅតាមផ្សារនៃខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងនៅទីរួមខេត្តព្រះវិហារផងដែរ ៕

3 2 1

 
សូមអានបន្ត ៖​ សម្តេចតេជោ ហ៊ុន សែន បន្តដំណើរអញ្ជើញចុះសួរសុខទុក្ខក្មួយៗចៅៗសិស្សានុសិស្សនៅសាលាបឋមសិក្សាត្បែងមានជ័យ


ចែករំលែក៖