ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បន្តដំណើរអញ្ជើញចុះសួរសុខទុក្ខក្មួយៗចៅៗសិស្សានុសិស្សនៅសាលាបឋមសិក្សាត្បែងមានជ័យ

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ដដែល ក្នុងពេលធ្វើដំណើរមកកាន់ខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខក្មួយៗចៅៗសិស្សានុសិស្សនៅសាលាបឋមសិក្សាមួយទៀតដែលមានឈ្មោះថា សាលាបថមសិក្សាត្បែងមានជ័យ ដែលស្ថិតនៅក្នុងភូមិ អណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។

បន្ទាប់ពីបានពិនិត្យសំណង់អាគារចាស់ៗ និងបានពិភាក្សានិងស្តាប់យោបល់ពីលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិ្សរួចមក សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនបានសំរេចផ្តល់ជូនអាគារសិក្សាថ្មី១ខ្នង ៣ជាន់ ស្មើនឹង១៨ បន្ទប់បន្ថែមទៀត។ សាងសង់ទីចាត់ការ១ខ្នង ៣បន្ទប់ ចាក់ផ្លូវបេតុងដើរចូលសាលា ធ្វើតារាងបាល់១ និងធ្វើក្លោងទ្វាសាលាថ្មីផងដែរ ។

សម្តេចតេជោបានបញ្ជាក់ថា សូមក្មួយៗ និងចៅៗទាំងអស់ត្រូវខិតខំប្រឺងប្រែងសិក្សាទាន់ខ្លួននៅក្មេង ហើយសូមចៀសអោយផុតពី គ្រឿងញៀនគ្រប់ប្រភេទ និងអំពើអបាយមុខផ្សេងៗ។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តសាងសង់សាលារៀននៅទូទាំងប្រទេស ដើម្បីអោយកូនខ្មែរមានឱកាសបានចូលរៀនទាំងអស់គ្នា៕

s 1 a dd

 


ចែករំលែក៖