ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបក្មួយៗសិស្សានុសិស្សនៅ វិទ្យាល័យត្បែងមានជ័យ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី ២៥ ខែសីហាដ ដែលនេះ ក្នុងពេលធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបក្មួយៗសិស្សានុសិស្សនៅ វិទ្យាល័យត្បែងមានជ័យ ដែលស្ថិតនៅក្នុងភូមិ អណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។

ក្រោយពីបានពិនិត្យអាគារសិក្សាចាស់ៗមួយចំនួន និងក្រោយពីបានពិភាក្សាស្តាប់យោបល់ និងកង្វល់នានាពីក្មួយៗ ចៅៗ និងលោកគ្រូអ្នកគ្រូរួចមក សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនបានធ្វើអំណោយអាគារសិក្សាថ្មីបន្ថែម ១ខ្នង កំពស់៣ជាន់ ស្មើនឹង៣០បន្ទប់ និងជុសជុលអាគារចាស់ៗ ធ្វើរបងព័ទ្ឋជុំវិញ ចាក់ផ្លូវបេតុងចូលសាលា និងសាងសង់ទីចាត់ការ១ខ្នង៣បន្ទប់ទៀតផង។ នៅក្នុងឱកាសនោះ តាមសំណូមពរពីលោកគ្រូនាយកសាលាអនុវិទ្យាល័យ ហ៊ុន សែន ត្បែង ក្នុងខេត្តព្រះវិហារនេះផងដែរ ដែលសម្តេចតេជោមិនបានអញ្ជើញចូលទៅមើលដោយផ្ទាល់នាពេលព្រឹកមិញនេះ តែសម្តេចសំរេចផ្តល់ជូននូវអាគារសិក្សា១ខ្នង ៣ជាន់ ស្មើនឹង១៨ បន្ទប់ផងដែរ។

សូមអរគុណ លោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំអោយកាន់តែមានប្រសិទ្ឋិភាពល្អប្រសើរនៅតាមបណ្តាខេត្តនានាសម្តេចតេជោ ហ៊ុន សែន នឹងបន្តកសាងសាលារៀនជាច្រើនថែមទៀតចាប់តាំងពីទីក្រុងរហូតដល់ជនបទដើម្បីផ្តល់ឱកាសដល់ក្មួយៗចៅៗបានសិក្សាគ្រប់ៗគ្នា  ៕

re gf ffw ff 5 4 2 1 tr


ចែករំលែក៖