ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៥ ខែសីហាព្រឹកមិញនេះ បន្ទាប់ពីបានជួបសិស្សានុសិស្សនៃអនុវិទ្យាល័យ និងសាលាបថមសិក្សាហ្មសែតរួចមក សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបន្តដំណើរចុះជួបសួរសុខទុក្ខក្មួយៗគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារជាបន្តទៀត ។
បន្ទាប់ពីបានពិនិត្យឃើញនូវកង្វះខាតអាគារសិក្សា និងអាគារស្នាក់នៅរបស់គរុសិស្សនៅទីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏សាមញ្ញ និងមានព្រហ្មវិហារធម៍របស់កម្ពុជា ព្រមទាំងសប្បុរសជន បានធ្វើអំណោយអាគារសិក្សាថ្មី១ខ្នង កំពស់៣ជាន់ ស្មើនឹង១៨បន្ទប់និង សាងសង់កន្លែងស្នាក់សម្រាប់គរុសិស្សនៅទីនេះចំនួន ២ជាន់ ស្មើនឹង១០បន្ទប់ និងផ្តល់ជូននូវដំណើរកម្សាន្តបែបកម្មសិក្សាដល់គរុសិស្សនិង លោកគ្រូអ្នកគ្រូទៅលេងក្រុងព្រះសីហនុទៀតផង។ ច្បាស់ណាស់ សម្តេចតេជោ ហ៊ុន សែន គឺមិនអោយកុមារកម្ពុជាអត់សាលាសម្រាប់សិក្សាឡើយ ៕
សូមអានបន្ត ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបក្មួយៗសិស្សានុសិស្សនៅ វិទ្យាល័យត្បែងមានជ័យ