ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែនអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូនិងកូនក្មួយចៅៗសិស្សានុសិស្សនៃអនុវិទ្យាល័យ និងបឋមសិក្សាហ្មសែត

ចែករំលែក៖

ខេត្តព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងកូនក្មួយចៅៗសិស្សានុសិស្សនៃអនុវិទ្យាល័យ និងបឋមសិក្សាហ្មសែត ស្ថិតនៅក្នុងភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។ សម្តេចតេជោ ពេញចិត្តចំពោះក្មួយៗ និងចៅៗទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ។

ក្រោយពីបានពិនិត្យអាគារសិក្សាចាស់ៗមួយចំនួន និងក្រោយពីបានស្តាប់យោបល់ និងកង្វល់នានាពីកូនក្មួយ ចៅៗ និងលោកគ្រូអ្នកគ្រូរួចមក សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនបានធ្វើអំណោយ អាគារសិក្សាថ្មីបន្ថែមដើម្បីបំពេញតម្រូវការសិក្សា ដោយបានផ្តល់ជូនសាលាបថមសិក្សាថ្មី១ខ្នង៣ជាន់ ស្មើនឹង១៨បន្ទប់ ផ្តល់ជូនទីចាត់ការ១ខ្នង៣បន្ទប់ ជុសជុលអាចាស់ៗឡើងវិញ ធ្វើរបងព័ទ្ឋជុំវិញ ធ្វើក្លោងទ្វាថ្មី សង់បង្គន់អានាម័យ អណ្តូងទឹក ចាក់បេតុងផ្លូដើរ ព្រមទាំងផ្តល់ថវិកា៥លាន និង២ពាន់ដូល្លារ សំរាប់សិស្សានុសិស្សត្រៀមរៀបចំចូលរួមប្រកួតកីឡាបាល់ទាត់សម្តេចតេជោនាពេលខាងមុខផងដែរ។

សម្តេចតេជោបានថ្លែងថា សូមក្មួយៗ និងចៅៗសិស្សានុសិស្សទាំងអស់ខិតខំសិក្សា ធ្វើជាកូនល្អ និងពលរដ្ឋល្អរបស់ប្រទេសជាតិ ហើយត្រូវចៀសចេញអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងអំពើអបាយមុខនានាដែលបំផ្លាញដល់អនាគតខ្លួនផ្ទាល់។ សម្តេចតេជោ នឹងបន្តសាងសង់សាលារៀនថ្មីៗនិងជួសជុលអាគារចាស់ៗរបស់សាលាដើម្បីអោយក្មួយៗចៅៗមានឱកាសបានសិក្សាទាំងអស់គ្នា ៕

b3 654 88 65 4f 1a s2


ចែករំលែក៖