មានករណីផ្ទុះយ៉ាងខ្លាំងកើតឡើងនៅក្នុងមជ្ឈមណ្ឌលកីឡា ក្នុងទីក្រុង Chinay ប្រទេសប៊ែលហ្សិច បំផ្លាញអគារជាច្រើនខ្នង និងមានមនុស្សជាច្រើនរងរបួស។ប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងថា មានមនុស្សម្នាក់ស្លាប់នៅក្នុងហេតុការណ៍ខាងលើ ។
សារព័ត៌មាន Belga បានដកស្រង់សម្តីអ្នកនាំពាក្យក្រុមជួយសង្គ្រោះបានឲ្យដឹងថា យ៉ាងហោចណាស ក៏មានមនុស្ស ម្នាក់ស្លាប់ និង២នាក់រងរបួស ដោយសារតែអគារបាក់សង្គត់ពីលើ ។
បណ្តាញព័ត៌មាន RTL បានផ្សាយថា មានមនុស្ស៥នាក់នៅក្នុងផ្ទុះមុនពេលផ្ទុះបាក់ស្រុត ។ ក្រៅពីមនុស្សម្នាក់ស្លាប់ នៅមាន៤នាក់រងរបួសបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
សារព័ត៌មាន BNO News បានដកស្រង់សម្តីមន្ត្រីសន្តិសុខបានឲ្យដឹងថា មូលហេតុបណ្តាលឲ្យផ្ទុះនោះ មិនទាន់ដឹងនៅឡើយទេ ហើយការផ្ទុះនោះអាចបណ្តាលមកពីការផ្ទុះហ្គាស ។
នៅពេលនេះ មិនទាន់ច្បាស់ពីមូលហេតុ និងចំនួនអ្នកស្លា់ប និងរបួសច្បាស់លាស់នៅឡើយ ។ កម្លាំងជួយសង្គ្រោះកំពុងតែខិតខំស្វែងរកអ្នកដែលជាប់គាំងនៅក្រោមអគារបាក់បែក ៕ ម៉ែវ សាធី