ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុករថយន្តស្លាប់យ៉ាងអាណោចអាធ័មនៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល: ផ្តើមចេញពីការបើកបរខ្វះការប្រុងប្រយ័ត្ន ប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកជាមួយរថយន្តចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាបយ៉ាងអាណោចអាធ័ម ម៉ូតូឡើងខ្ទេចផ្នែកខាងមុខ ចំណែករថយន្តបានផ្ទុះពោងសុវត្ថិភាព ។

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ភូមិស្លាប់តាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AG-6120 មានឈ្មោះសុខ អាហ្វុង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែករថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL- 6989 ក្រោយកើតហេតុអ្នកបើក បររត់គេចខ្លួនបាត់ ។

លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយ ដែលចុះទៅពិនិត្យនៅកន្លែងកើតហេតុបានប្រាប់ថា ករណីនេះគឺផ្តើមចេញពីជនរងគ្រោះជិះម៉ូតូបើកបរក្នុងល្បឿនលឿនទិសដៅពីភ្នំពេញ ទៅអ្នកលឿង ពេលទៅដល់កន្លែងកើតហេតុ ប្រហែលជាបើកប្រជែង
រថយន្តរថយន្តមួយគ្រឿងទៀតនៅពីមុខក្នុងទិសដៅស្របគ្នាតែគ្មានសាក្សីឃើញហេតុការណ៍នោះទេ ព្រោះនៅចំណុចគ្រោះថ្នាក់ ជាកន្លែងស្ងាត់ គ្រានោះរថយន្តកាមរីបើកមកដល់ក្នុងទិសដៅផ្ទុយគ្នា ក៏ត្រូវអ្មកបើកម៉ូតូទៅបុកពីមុខរថយន្តចំហៀងខាងស្តាំ បណ្តាាលឲ្យស្លាប់នៅកន្លែងកើតហេតុ ចំណែករថយន្តបានរេចង្កូតទៅបុកពុំនូកខ្សាច់ ហើយផ្ទុះពោងសុវត្ថិភាព ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។

លោកនាយផ្នែកបានបន្តថា បើយកច្បាប់ចរាចរមកអនុវត្ត ភាគីខាងអ្នកបើកបរម៉ូតូគឺជាអ្នកបង្កគ្រោះថ្នាក់ចរាចរ ដោយសារបើកបរប្រជែងមិនប្រយ័ត្ន ពោលគីជនរងគ្រោះជិះម៉ូតូចូលទៅខាងចំណែកផ្លូវរបស់រថយន្តទើបបង្កជាគ្រោះថ្នាក់ចរាចរ ។

ទោះជាយ៉ាងណាក៏ដោយបទល្មើសគ្រោះថ្នាក់ចរាចរនេះ ភាគីខាងរថយន្ត ក៏រួមចំណែកក្នុងការដោះស្រាយជាមួយភាគីខាងជនរងគ្រោះផងដែរ តែការដោះស្រាយនោះធ្វើឡើងដោយមនោសញ្ចេតនា បើនិយាយពីច្បាប់ គឺជាច្បាប់ ។

បើលើកយកច្បាប់ចរាចរមកអនុវត្តអ្នកណាដែលខុសត្រូវតែខុស តែសម្រាប់ប្រទេសកម្ពុជាវិញទោះជាអ្នកនោះធ្វើខុសក៏ដោយ ពេលចូលទៅដោះស្រាយមានតែមនោសញ្ចេតនាប៉ុណ្ណោះទើបអាចបញ្ចប់បញ្ហាបាន ។ ក្នុងនាមជានគរបាលចរាចរណ៍ស្រុក សូមអំពាវនាវដល់អ្នកប្រើប្រាស់ទ្រូងផ្លូវត្រូវអនុវត្ត និងគោរពតាមច្បាប់ចរាចរទាំងអស់គ្នា ទើបអាចបញ្ជៀសបានពីគ្រោះថ្នាក់ចរាចរណ៍ ។

បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស

 

3 534 7 32 8 6 5 4 2 1

 

 


ចែករំលែក៖